16 comments on “សាកល្បងលំហាត់រូប!

    • ហេសហេ!, អរគុណ. ចុះប្អូនមានសាកល្បងធ្វើនៅ?? ធ្វើអាទីមួយឲ្យចេញ បងនឹងមានកំលាំងចិត្ត ដាក់លំហាត់បន្តទៀត🙂

  1. 1.a)
    +ករណី K1 និង K2 សុទ្ធតែបើក
    R= R7+R8=42 ohms
    +K1 បើក និង K2 បិទ
    (R4+R5+R6).(R7+R8)
    R= —————————–=25,2 ohms
    R4+R5+R6+R7+R8
    +K1 បិទ និង K2 បើក
    1 1 1 1 1 1 1 2
    —= —- + ————+ ———-= —-+ —–+ —-= ——=>R=r/2= 10,5 ohms
    R R1 (R2+R3) (R7+R8) r 2r 2r r
    + K1 និង K2 សុទ្ធតែបិទ
    1 1 1 1 1 1 1 1 1 7
    —= —- + ————+ ——————+ ———-= —-+ —–+ —-+ ——=——
    R R1 (R2+R3) (R4+R5+R6) (R7+R8) r 2r 3r 2r 3r
    =>R=3r/7= 9 ohms
    b)
    លំហាត់នេះប្រើការបំបែកពីរេស៊ីស្តង់តជាត្រីកោណទៅជារេស៊ីស្តង់តជាផ្កាយទៅដោយប្រើតាមការបំបែករបស់​ Théorème de Kennelly(Y-Δ transform)
    check here: http://en.wikipedia.org/wiki/Y-%CE%94_transform

    • អីយ៉ាស់, បានជើងខ្លាំងរូបមកជូយដោះស្រាយចំលើយពិតជាមានន័យមែន🙂 ។ តែចំពោះសំណួរ b) បើប្រើតាមវិធីបំលែងពីសៀគ្វីផ្កាយទៅ ត្រីកោណអាចច្រឡំណា៎បើមិនយកចិត្តទុកដាក់ចំពោះសំណើរប្រធានដែលឲ្យគណនារេស៊ីស្តង់សមមួលរបស់កំណាត់សៀគ្វី CD , ចឹងអ្នកអាចប្រើលក្ខណៈឆ្លុះទៅនឹងបន្ទាត់ CD រួចទាញបានថាបណ្តាចំនុចដែលឆ្លុះគ្នាគឺមានប៉ូតង់ស្យែលស្មើគ្នា🙂

  2. ប្រើវិធីនេះក៏បានដែរតែបើយើងមិនចេះរកចំនុចឆ្លុះគ្នាទេនោះគឺនៅតែយ៉ាប់។ម្យ៉ាងរបៀបប្រើបន្ទាត់ឆ្លុះនេះគឺពិតជារាងយ៉ាប់បន្តិចមែន។

    • បាន, ទទួលស្គាល់ថាការប្រើបន្ទាត់ឆ្លុះវាពិបាកបន្តិចមែន តែលំហាត់នេះគឺម្យ៉ាងម្នាក់ទេ🙂

  3. 2) a). គណនាថាមពលប៉ូតង់ស្យែលរបស់គ្រាប់ឃ្លីត្រង់

    ទីតាំង M
    + ធៀបនឹង B
    Ep=mgR(1+cosƟ)
    + ធៀបនឹង D
    Ep=mgR(1-cosƟ)
    b). គណនាល្បឿនរបស់គ្រាប់ឃ្លី
    តាមច្បាប់រក្សាថាមពលមេកានិចត្រង់ A ​និង M
    Ep(A)= Ep(M)+Ec(M)
    mgh= mgR(1+cosƟ)+(m.V^2)/2.

    ==> V= {2g.[h-R(1+cosƟ)]}^(1/2)= 3,31 m/s

    +កំលាំងដែលគ្រាប់ឃ្លីសង្កត់លើទររំអិលត្រង់ចំនុច M
    F= PcosƟ+f ==> f=F-PcosƟ= (m.V^2)/R -mgcosƟ=1,58 N
    c). រកតំលៃតូចបំផុតរបស់ ដើម្បីឲ្យគ្រាប់ឃ្លីអាចវិលជុំវិញមួយជុំរង្វង់
    តាង F ជាកំលាំងប្រតិកម្មនែអង្គធាតុលើរង្វង់
    F-mgcosƟ=m.V^2/R =(2mg/R).[h-R(1+cosƟ)]
    =>F=mg.(cosƟ+2h/R – 2-2cosƟ)
    =mg.(2h/R-2-cosƟ)
    លក្ខខណ្ឌ F>= 0
    =>2h/R>=2+cosƟ
    h >= R(1+cosƟ/2)
    គ្រប់តំលែ Ɵ នោះយើងយកតំលែដែល cosƟ មានតំលែអតិបរមា cosƟ=1
    h(min)=R(1+1/2)=3R/2 = 45 cm

    (ប្រហែលជាអាចខុសហើយអាចុងក្រោយ)???

  4. Bingo, សំណួរទីពីរនិង ទីបីគឺត្រឹមត្រូវ តែទីបីគឺខុសមែន, ហេតុអីបានជាយកកំលាំងប្រតិកម្មនៅសំណួរទីបីផ្សេងពីកំលាំងប្រតិកម្មនៅសំនួរទីពីរ (កំលាំងសង្កត់របស់គ្រាប់ឃ្លីលើទំរ) ?? វាគឺតែមួយតើ, កំលាំងសង្កត់= កំលាំងប្រតិកម្ម។ ឯការវិភាគគឺត្រូវហើយ។

    • កំលាំងសង្កត់ = – កំលាំងប្រតិកម្ម
      មិនមែនដូចគ្នាទេ។
      ខ្ញុំយល់ថាខុសដោយសារតែពេលប្រធានដាក់មកគឺរកតំលែតូចបំផុត។តែពេលខ្ញុំរកទៅបែរជាចេញតំលៃធំបំផុតទៅវិញ។ពេលគិតដល់បាតុភូតជាក់ស្តែងទៅគឺវាមិនពិត។
      អាចផ្តល់ចំលើយឲ្យខ្ញុំផងថាហេតុអីបានជាខ្ញុំមានអារម្មណ៍ថាអាទី3នឹងវាខុស???

      • ទិសដៅផ្ទុយគ្នា តែអាំងតង់ស៊ីតេវាស្មើគ្នា ។
        ដើម្បីឲ្យអាចវិលជុំវិញបានមួយជុំ, គ្រាប់ឃ្លីត្រូវសង្កត់លើរង្វង់ជានិច្ចពេលធ្វើចលនា, មានន័យថាត្រូវមាន Q(កំលាំងសង្កត់លើទររំអិល)>0 ចំពោះគ្រប់ទីតាំងរបស់មុំ \alpha ។ ពីកន្សោមខាងលើដែលសុភ័ក្ត្របានបកស្រាយឃើញថា Q តូចបំផុតពេល \cos \alpha =1 ( គឺត្រង់ទីតាំងខ្ពស់បំផុតរបស់គ្រាប់ឃ្លី) ។ លក្ខខណ្ឌដើម្បីឲ្យគ្រាប់ឃ្លីវិលជុំវិញបានគឺៈ​ Q\ge 0\Rightarrow mg\Bigl(\dfrac{2h}{R}-5\Bigr)\ge 0\Rightarrow h\ge\dfrac{5R}{2}=0,75m

  5. សូមសូរថាលក្ខខណ្ឌដែលធ្វើឲ្យវាវិលជុំវិញបានត្រូវសិក្សាលើកំលាំងសង្កត់រឺកំលាំងប្រតិកម្ម?
    ព្រោះអ្វី??ហេតុអ្វីបានជាចំលើយមិនដូចគ្នា???
    ខ្ញុំពិតជាឆ្ងល់មែនមិចក៏ខ្ញុំគិតទីលដៅកំលាំងខុស???

    • ញ៉ុមគិតថាត្រូវសិក្សាទៅលើកំលាំងសង្ក់ត ព្រោះបើមិនមានកំលាំងសង្កត់ទេក៏គ្មានកំលាំងប្រិតកម្មដែរ ហើយបើគ្មានកំលាំងសង្កត់មានន័យថា ឃ្លីមិនមានចលនាលើទរទេ គឺមិនអាចវិលជុំវិញទរទេ ។ សុភ័ក្រ្តគិតទិសដៅខុស?? ញ៉ុមមិនយល់ថាចឹងទេ តាមមើលការបកស្រាយនៅសំណួរទីពីរ គឺសុភ័ក្រ្តគិតទិសដៅត្រូវហើយតើហ៎ , តែដោយសុភ័ក្រ្តតាងកំលាំងដូចជាមិនច្បាស់នៅសំនូរទីបី(តាមញ៉ុមមើលសំរាយ) ចឹងអាចនាំឲ្យបកស្រាយខុស ។

  6. កាលពិតទៅខ្ញុំរកកំលាំងសង្កត់ទើបទិសដៅវាដូចនឹងទិសដៅរបស់ទំងន់បានទិសនៃកំលាំងចូលផ្តិត។បន្ទាប់មកគឹខ្ញុំសិក្សាកំលាំងប្រតិកម្មវិញ។
    តែខ្ញុំនៅតែមានចំងល់នឹងលំហាត់នេះព្រោះកន្លងមកខ្ញុំតែងតែឃើញលំហាត់បាតុភូតបែបនេះគេច្រើនសិក្សាតែលើកំលាំងប្រិតកម្មប៉ុណ្ណោះ។តែខ្ញុំមិនដឹងថាហេតុអីបានជាសេរីសិក្សាកំលាំងសង្កត់ទៅវិញ????
    បានហើយឈប់គិតវាហើយធុញណាស់!!!!!ឈឺក្បាល​»»»

    • 🙂 បើតាមញ៉ុមធ្លាប់មើលសៀវភៅពីមុនមកគឺមែន ភាគច្រើនគេសិក្សាទៅលើកំលាំងប្រតិកម្ម តែតាមញ៉ុមគិត គឺសិក្សាមួយណាដូចតែគ្នាទេឲ្យតែគិតទិសដៅឲ្យបានច្បាស់។ គួរតែឈប់គិតវាហើយ😀

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s