4 comments on “IMO 2011

  1. ខ្មែរ​យើង​មិន​អន់​ទេ​ តែ​ប្រព័ន្ធ​អប់​រំ​យើង​នៅ​ខ្សោយ​ជាង​គេ​ពេក​ ហើយ​ខ្វះ​ធន​ធាន​មនុស្ស​ គឺ​ចង់​និយាយ​ពី​សាស្ត្រា​ចារ្យ​។ ប្រាក់​ខែ​គ្រូ​បាន​តិច​ពេក​ ដូច​នេះ​អ្នក​គេ​រៀន​ពូកែ​គ្មាន​នរណា​ប៉ង​ចង់​ធ្វើ​គ្រូ​ទេ​ ចឹង​​គ្រូ​នៅ​ខ្មែរ​យើង​ក៏​មិន​សូវ​ជា​ខ្លាំង​ដែរ​។ គ្រាន់​តែ​ក្រសួង​ដូរ​កម្មវិធី​បន្តិច​នឹង​ មួយ​ៗ​ស្រែក​ថា​ពិបាក​ណាស់​ ទាំង​គ្រូ​ទាំង​សិស្ស​ស្រែក​ថា​ដាក់​កម្មវិធី​ឲ្យ​រៀន​អត់​ចេះ​មើល​កំរិត​សិស្ស​និង​គ្រូ​​ទេ​​​។ ស៊ូ​ឲ្យ​ខ្សោយ​ក្នុង​ចំនោម​អ្នក​ខ្លាំង​ ជា​ជាង​ខ្លាំង​ក្នុង​ចំ​នោម​អ្នក​ខ្សោយ​!! សង្ឃឹម​ថា​ប្រទេស​យើង​នឹង​ជឿន​លឿន​ដូច​គេ​គ្រប់​វិស័យ​ កុំ​ជឿន​លឿ​ន​តែ​ខាង​វិស័យ​ពុក​រលួយ​😦

    • មែន, ញ៉ុមគាំទ្រថាសិស្សខ្មែរមិនមែនអន់ទេ, តែគឺប្រព័ន្ធអប់រំខ្មែរដែលនៅអន់ដោយសារតែកត្តាទាំងឡាយដែលឡាវ័នបានលើកឡើងចឹង, ពិតជាចង់បានដំណោះស្រាយមួយដ៏មានប្រសិទ្ធភាពពីរាជរដ្ឋាភិបាល ។ បើមិនចឹងទេ, ខ្មែរនៅតែមានឈ្មោះថាជាប្រទេសអន់ខាងវិស័យអប់រំចឹង, ហើយតែអន់ខាងវិស័យអប់រំមួយហើយគឺប្រាកដណាស់ដែលនឹងពិបាកក្នុងការធ្វើឲ្យវិស័យផ្សេងៗមានការរីកចំរើនទៅបាន។

  2. ឆ្នាំ2011​នេះបេក្ខជនកម្ពុជាមិនបានចូលរួមប្រកួតគណិតវិទ្យាពិភពលោកទេ ! គឺត្រូវបានរំសាយហើយ​!!!ពីព្រោះតែមិនមានថវិការអោយសិស្សធ្វើដំណើរ​ !!! ពិតជាគួអោយសោកស្តាយមែន ! មិនទាន់រត់ផង ដួលបាត់ទៅហើយ ! ខ្ញុំគិតថាបើឆ្នាំនេះខ្មែរបានចូលរួម និង អាចដណ្តើមមេដាយបាន ពីព្រោះឆ្នាំនេះ សិស្សដែលត្រូវទៅចូលរួមសុទ្ឋតែពូកែ ហើយ បានរៀនត្រៀមច្រើនទៀតផង​ ។

    • ពិតជាដំណឹងដែលធ្វើឲ្យញ៉ុមស្រក់ទឹកភ្នែកមែន​,​ ការខំប្រឹងប្រែងរបស់ក្រុមខ្មែរនៅឆ្នាំនេះ តើខាងរដ្ឋគេគិតយ៉ាងណាដែរ?? ពិតជាអស្ចារ្យ មូលហេតុដែលមិនគួរឲ្យជឿ, គ្មានលុយឲ្យធ្វើដំណើរ?? ស្តាប់ទៅពិតជាគួរឲ្យខ្មាសគេណាស់ បើពិភពលោកបានដឹងពីរឿងនេះ, ឆ្នាំនេះ ញ៉ុមទើបតែមើលពត៌មានបានប្រកាសអួត ពីកំណើនសេដ្ឋកិច្ចលំដាប់លេខពីរនៅប្រចាំតំបន់អាស៊ាន, ពិតជាឈឺចាប់មែន!!!

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s