25 comments on “វិញ្ញសាថ្នាក់ទី៩

    • ចាំថ្ងៃសៅរ៍បានទំនេរ, ធ្វើចំលើយឲ្យហើយ។ ឥឡូវនេះរវល់ពេកអត់ទាន់មានពេល🙂 Panda ធ្វើបណ្តើរៗសិនទៅណា, ចាំផ្ទៀងចំលើយគ្នា😀

    • ហេសហេ, អរគុណអី.. និយាយចឹង Panda រៀននៅណា, ថ្នាក់ទីប៉ុន្មានហើយ??

      • ល្អមែន, ចុះមានចង់ប្រឡងសិស្សពូកែគណិត រឺមុខវិជ្ជាអីនឹងគេទេ ពេលឆ្នាំបន្តទៀត?

    • ពិតជាល្អមែន, មានគោលដៅហើយត្រូវខំប្រឹងដើរឲ្យដល់ណា… បងជូនពរឲ្យបានសំរេច ហើយបងនឹងខំឆ្លៀតពេលដើម្បីបកប្រែឯកសារឲ្យបានច្រើនជាងនេះដើម្បីចែកចាយឲ្យមើ់ល !! ស៊ូៗ!!

      • មិនបាច់គួរសមអីទេ, បងចូលចិត្តអ្នកដែលខិតខំប្រឹងប្រែងចឹង.. ចុះថ្នាក់ទី៩​នេះ ប្អូនមានដាក់ប្រឡងអីនឹងគេទេ??

      • ខ្ញុំបានដាក់ដែរ​ ប៉ុនែ្តមិនបានជាប់នឹងគេ សង្ឃឹមថាទី១២​ បានជាប់នឹងគេចុះ!

      • ពិតណាស់ ត្រូវតែចឹង.. កុំបោះបង់ចោលឲ្យសោះ, តស៊ូគង់បានសំរេច ។ បងចង់ប្រាប់វិធីរៀនរបស់បងខ្លះៗ កាលនៅវិទ្យាល័យ​គឺបងរៀនមុខវិជ្ជាគណិតនេះមិនជាល្អទេ តែបងមិនដែលបោះបង់ចោលដែរ ទីបំផុតបងក៏អាចតាមនឹងគេទាន់គឺអាចថាបានលទ្ធផលល្អពេលប្រឡង, គណិតវិទ្យាជាមុខវិជ្ជាមួយពិបាក តែក៏មិនដល់ថ្នាក់យើងចាប់មិនបានដែរ, ត្រូវអានមេរៀនឲ្យបានមុនគ្រូបង្រៀន, ធ្វើលំហាត់ឲ្យបានអស់ចំពោះមេរៀនដែលគ្រូរៀនចប់ ដោយកំណត់ពេលធ្វើក្នុងលំហាត់នីមួយៗគឺថាត្រូវទំលាប់គិតឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន, ត្រូវមានឯកសារស្រាវជ្រាវបន្ថែមឲ្យបានគ្រប់គ្រាន់ដែលទាក់ទងនឹងមេរៀនដែលយើងបានរៀន និងមិនបានរៀន គឺឯកសារដែលមានប្រភេទលំហាត់ក្រៅពីសៀវភៅក្រសួង, ហើយក៏ត្រូវចេះបែងចែកពេលវេលារៀនឲ្យបានសមស្របតាមមុខវិជ្ជានីមួយ, រៀនឲ្យបានស្មើដៃមិនត្រូវឲ្យមានពាក្យថា ជាសិស្សពូកែគណិតតែមុខវិជ្ជាផ្សេងមិនកើតការនោះទេ គ្រាន់តែថាយើងរៀនគណិតឲ្យបានច្រើនជាងគេបន្តិច ។ គណិតវិទ្យាត្រូវចាប់ប៊ិចធ្វើមិនត្រូវគ្រាន់តែមើលយល់ ថាខ្លួនឯងចេះទេ, មួយវិញទៀតគ្រប់មុខវិជ្ជាពេលរៀន មិនត្រូវមានពាក្យថាចាំពេលនេះ ពេលនោះចាំធ្វើលំហាត់, ចាំមើលទេ, ព្រោះនេះជាពាក្យដោះសារនាំឲ្យយើងខ្ជិល ហើយតែដល់ពេលលំហាត់ច្រើនជាន់គ្នាច្បាស់ ជាមិនអាចធ្វើទាន់ទេ… និយាយជារួមមកការសិក្សាត្រូវឧស្សាហ៍ព្យាយាម បូករួមនឹងការអត់ធ្មត់ រួមនឹងការគោរពខ្លួនឯង មិនត្រូវនិយាយហើយ តែធ្វើមិនបាននោះទេ។ វិធីរៀនរបស់បងមានតែប៉ុណ្ណឹង …

  1. វិធីរៀននេះពិតជាល្អណាស់ ។​ អរគុណច្រើនហើយបង ។ ខ្ញុំសុំសួរមួយ​ តើសព្វថៃ្ងបងរៀននៅវៀតណាមមែនទែ?

    • ត្រូវហើយ បងប្រឡងមករៀននៅទីនេះ, ព្រោះសមត្ថភាពអត់ដល់បានអាចត្រឹមមករៀននៅទីនេះ ពិតជាស្តាយមែន …

      • ចុះបងរៀនមុខវិជ្ជាអី្វដែរ? តើបងបានទៅតាមណាដែរ?

      • មកទីនេះគឺបងរៀនខាងអគ្គិសនី, បងប្រឡងអាហារូបករណ៍មកទីនេះ .. អាហារូបករណ៍ដែលចាយស្ទើរតែមិនគ្រាន់😀

      • ខ្ញុំលឺថា បើទៅជប៉ុន បានប្រាក់ច្រើនជាង មែនទេ?

      • រឿងហ្នឹងប្រាកដហើយ🙂 តែការប្រឡងទៅគឺពិតជាពិបាកដល់ក, បងបានប្រឡងជាប់តង់ទីមួយដែរ, តែដល់តង់ទីពីរគឺអត់បានទៅនឹងគេព្រោះទៅដកសៀវភៅសិក្ខាគារិកអត់ទាន់ អត់បានបំពេញសំនុំបែបបទ ទាន់នឹងគេ.. តែមិត្តភ័ក្តិបងដែលបានចូលរួមគេថាពិបានដល់កហើយ… ទោះបងបានចូលរួមក៏មិនមានសង្ឃឹមដែរ ។

      • គ្រូអង់គ្លេសខ្ញុំម្នាក់ដាក់ពាក្យទៅរៀននៅជប៉ុនដែរ តែមិនបានជាប់​ ព្រោះ ធ្លាក់មុខវិជ្ជា វប្បធម៌ទូទៅ

      • បើគាត់ដាក់កំរិតអនុបណ្ឌិតគឺ អង់គ្លេសត្រូវតែប្រើរ៉ាវតែម្តង, ហើយតាមបងដឹងគឺពេលតង់ទីមួយគេប្រឡងតែអង់គ្លេស និងវប្បធម៌ទូទៅដែលឲ្យបញ្ចេញមតិទៅលើបញ្ហាណាមួយ… មិនដឹងគាត់ធ្លាក់នៅតង់ទីប៉ុន្មាន??

      • សុំទោសណា Panda បងបានថានៅថ្ងៃសៅរ៍នឹងដាក់ចំលើយតែដោយគ្រូដាក់កិច្ចការផ្ទះច្រើនពេក ណាមួយជិតដល់ពេលប្រឡងបញ្ចប់ឆមាសផងទើបអត់ទាន់បានធ្វើឲ្យហើយ ទើបបានគិតបានពីរបីលំហាត់ ។

      • មិនអីទេបង ដាក់ពេលណាក៏បានដែរ!​ ព្រោះខ្ញុំក៏រវល់ត្រៀមប្រលងឆមាសទី ២​ និង​ ថ្នាក់ជាតិដែរ ។

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s