វិញ្ញសាប្រឡងសិស្សពូកែថ្នាក់ទី៩(Hai Phong Viet Nam)(2010-1011) រយៈពេល: ១៥០ នាទី
1.លំហាត់ទី១ (២ពិន្ទុ):
a). សំរួលកន្សោមខាងក្រោម:
b). រកគ្រប់ចំនួនគត់ ដែលផ្ទៀងផ្ទាត់
ជាការេប្រាកដ ។
2.លំហាត់ទី២ (១ពិន្ទុ): ដោះស្រាយសមីការ:
3.លំហាត់ទី៣ (២ពិន្ទុ):
a). គេឲ្យ ជារឹសទាំងពីរនៃសមីការ
។ ចូរគណនាតំលៃនៃកន្សោម
b). ចូររកពហុធាដឺក្រេទីប្រាំពីរដែលមានមេគុណជាចំនួនគត់ ហើយមាន ជារឹស ។
4.លំហាត់ទី៤ (១.៥ពិន្ទុ): គេឲ្យត្រីកោណ សមបាតត្រង់
មាន
, នៅលើជ្រុង
គេដៅចំនុច
យ៉ាងណាឲ្យ
, លើជ្រុង
គេដៅចំនុច
យ៉ាងណាឲ្យ
។ តាង
ជាចំនុចប្រសព្វរវាង
និង
។ ស្រាយបញ្ជាក់ថាត្រីកោណ
សមបាតត្រង់
។
5.លំហាត់ទី៥ (២.៥ពិន្ទុ): គេឲ្យចតុកោណ ដែលមាន
ជាចំនុចប្រសព្វរវាងអង្កត់ទ្រូងទាំងពីរ ។ តាង
និង
រៀងគ្នាជាអរតូសង់ របស់ត្រីកោណ
និងត្រីកោណ
។ ស្រាយបញ្ជាក់ថា
a).
b). កែងនឹងអង្កត់ភ្ជាប់អរតូសង់ទាំងពីររបស់ត្រីកោណ
និង
6.លំហាត់ទី៦ (១ពិន្ទុ): គេឲ្យ ជាចំនួនពិតវិជ្ជមានបីផ្ទៀងផ្ទាត់
។ ស្រាយបញ្ជាក់ថា
តើពេលណាបានដាក់ចំលើយទៅ? 😀
ចាំថ្ងៃសៅរ៍បានទំនេរ, ធ្វើចំលើយឲ្យហើយ។ ឥឡូវនេះរវល់ពេកអត់ទាន់មានពេល 🙂 Panda ធ្វើបណ្តើរៗសិនទៅណា, ចាំផ្ទៀងចំលើយគ្នា 😀
អរគុណហើយ បង Blackstar 😀
ហេសហេ, អរគុណអី.. និយាយចឹង Panda រៀននៅណា, ថ្នាក់ទីប៉ុន្មានហើយ??
បាទបង ខ្ញុំរៀនថ្នាក់ទី ៩ នៅ ប៊ែលធី។
ល្អមែន, ចុះមានចង់ប្រឡងសិស្សពូកែគណិត រឺមុខវិជ្ជាអីនឹងគេទេ ពេលឆ្នាំបន្តទៀត?
បាទបង ខ្ញុំប្រហែលជាប្រលងមុខវិជ្ជាគណិតហើយ
ពិតជាល្អមែន, មានគោលដៅហើយត្រូវខំប្រឹងដើរឲ្យដល់ណា… បងជូនពរឲ្យបានសំរេច ហើយបងនឹងខំឆ្លៀតពេលដើម្បីបកប្រែឯកសារឲ្យបានច្រើនជាងនេះដើម្បីចែកចាយឲ្យមើ់ល !! ស៊ូៗ!!
បាទ អរគុណច្រើនហើយបង 😀
មិនបាច់គួរសមអីទេ, បងចូលចិត្តអ្នកដែលខិតខំប្រឹងប្រែងចឹង.. ចុះថ្នាក់ទី៩នេះ ប្អូនមានដាក់ប្រឡងអីនឹងគេទេ??
ខ្ញុំបានដាក់ដែរ ប៉ុនែ្តមិនបានជាប់នឹងគេ សង្ឃឹមថាទី១២ បានជាប់នឹងគេចុះ!
ពិតណាស់ ត្រូវតែចឹង.. កុំបោះបង់ចោលឲ្យសោះ, តស៊ូគង់បានសំរេច ។ បងចង់ប្រាប់វិធីរៀនរបស់បងខ្លះៗ កាលនៅវិទ្យាល័យគឺបងរៀនមុខវិជ្ជាគណិតនេះមិនជាល្អទេ តែបងមិនដែលបោះបង់ចោលដែរ ទីបំផុតបងក៏អាចតាមនឹងគេទាន់គឺអាចថាបានលទ្ធផលល្អពេលប្រឡង, គណិតវិទ្យាជាមុខវិជ្ជាមួយពិបាក តែក៏មិនដល់ថ្នាក់យើងចាប់មិនបានដែរ, ត្រូវអានមេរៀនឲ្យបានមុនគ្រូបង្រៀន, ធ្វើលំហាត់ឲ្យបានអស់ចំពោះមេរៀនដែលគ្រូរៀនចប់ ដោយកំណត់ពេលធ្វើក្នុងលំហាត់នីមួយៗគឺថាត្រូវទំលាប់គិតឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន, ត្រូវមានឯកសារស្រាវជ្រាវបន្ថែមឲ្យបានគ្រប់គ្រាន់ដែលទាក់ទងនឹងមេរៀនដែលយើងបានរៀន និងមិនបានរៀន គឺឯកសារដែលមានប្រភេទលំហាត់ក្រៅពីសៀវភៅក្រសួង, ហើយក៏ត្រូវចេះបែងចែកពេលវេលារៀនឲ្យបានសមស្របតាមមុខវិជ្ជានីមួយ, រៀនឲ្យបានស្មើដៃមិនត្រូវឲ្យមានពាក្យថា ជាសិស្សពូកែគណិតតែមុខវិជ្ជាផ្សេងមិនកើតការនោះទេ គ្រាន់តែថាយើងរៀនគណិតឲ្យបានច្រើនជាងគេបន្តិច ។ គណិតវិទ្យាត្រូវចាប់ប៊ិចធ្វើមិនត្រូវគ្រាន់តែមើលយល់ ថាខ្លួនឯងចេះទេ, មួយវិញទៀតគ្រប់មុខវិជ្ជាពេលរៀន មិនត្រូវមានពាក្យថាចាំពេលនេះ ពេលនោះចាំធ្វើលំហាត់, ចាំមើលទេ, ព្រោះនេះជាពាក្យដោះសារនាំឲ្យយើងខ្ជិល ហើយតែដល់ពេលលំហាត់ច្រើនជាន់គ្នាច្បាស់ ជាមិនអាចធ្វើទាន់ទេ… និយាយជារួមមកការសិក្សាត្រូវឧស្សាហ៍ព្យាយាម បូករួមនឹងការអត់ធ្មត់ រួមនឹងការគោរពខ្លួនឯង មិនត្រូវនិយាយហើយ តែធ្វើមិនបាននោះទេ។ វិធីរៀនរបស់បងមានតែប៉ុណ្ណឹង …
វិធីរៀននេះពិតជាល្អណាស់ ។ អរគុណច្រើនហើយបង ។ ខ្ញុំសុំសួរមួយ តើសព្វថៃ្ងបងរៀននៅវៀតណាមមែនទែ?
ត្រូវហើយ បងប្រឡងមករៀននៅទីនេះ, ព្រោះសមត្ថភាពអត់ដល់បានអាចត្រឹមមករៀននៅទីនេះ ពិតជាស្តាយមែន …
ចុះបងរៀនមុខវិជ្ជាអី្វដែរ? តើបងបានទៅតាមណាដែរ?
មកទីនេះគឺបងរៀនខាងអគ្គិសនី, បងប្រឡងអាហារូបករណ៍មកទីនេះ .. អាហារូបករណ៍ដែលចាយស្ទើរតែមិនគ្រាន់ 😀
ខ្ញុំលឺថា បើទៅជប៉ុន បានប្រាក់ច្រើនជាង មែនទេ?
រឿងហ្នឹងប្រាកដហើយ 🙂 តែការប្រឡងទៅគឺពិតជាពិបាកដល់ក, បងបានប្រឡងជាប់តង់ទីមួយដែរ, តែដល់តង់ទីពីរគឺអត់បានទៅនឹងគេព្រោះទៅដកសៀវភៅសិក្ខាគារិកអត់ទាន់ អត់បានបំពេញសំនុំបែបបទ ទាន់នឹងគេ.. តែមិត្តភ័ក្តិបងដែលបានចូលរួមគេថាពិបានដល់កហើយ… ទោះបងបានចូលរួមក៏មិនមានសង្ឃឹមដែរ ។
គ្រូអង់គ្លេសខ្ញុំម្នាក់ដាក់ពាក្យទៅរៀននៅជប៉ុនដែរ តែមិនបានជាប់ ព្រោះ ធ្លាក់មុខវិជ្ជា វប្បធម៌ទូទៅ
បើគាត់ដាក់កំរិតអនុបណ្ឌិតគឺ អង់គ្លេសត្រូវតែប្រើរ៉ាវតែម្តង, ហើយតាមបងដឹងគឺពេលតង់ទីមួយគេប្រឡងតែអង់គ្លេស និងវប្បធម៌ទូទៅដែលឲ្យបញ្ចេញមតិទៅលើបញ្ហាណាមួយ… មិនដឹងគាត់ធ្លាក់នៅតង់ទីប៉ុន្មាន??
សុំទោសណា Panda បងបានថានៅថ្ងៃសៅរ៍នឹងដាក់ចំលើយតែដោយគ្រូដាក់កិច្ចការផ្ទះច្រើនពេក ណាមួយជិតដល់ពេលប្រឡងបញ្ចប់ឆមាសផងទើបអត់ទាន់បានធ្វើឲ្យហើយ ទើបបានគិតបានពីរបីលំហាត់ ។
មិនអីទេបង ដាក់ពេលណាក៏បានដែរ! ព្រោះខ្ញុំក៏រវល់ត្រៀមប្រលងឆមាសទី ២ និង ថ្នាក់ជាតិដែរ ។
បាទ, បងជូនពរ បានលទ្ធផលល្អ តែត្រូវខំប្រឹងផង 🙂
ប្រហែលជាគាត់ធ្លាក់នៅតង់ទី ២ ហើយមើលទៅ !
ប្រហែលហើយ, ព្រោះភាគច្រើនគឺធ្លាក់នៅតង់ទីពីរហ្នឹង ។