រួមគ្នាចែករំលែក !!

នៅទំព័រនេះ,ញ៉ុម ខំរៀបចំឡើងដើម្បីប្រមូលផ្តុំរាល់វិញ្ញាសាប្រឡងសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២

ពីកំរិតសាលា, ខេត្តក្រុង ដល់លំដាប់ប្រទេស នៅទូទាំងប្រទេសកម្ពុជាដើម្បីបានជាឯកសារសិក្សា

ស្រាវជ្រាវផ្នែកគណិតវិទ្យាសំរាប់ប្អូនៗជំនាន់ក្រោយៗទៀត។ ជាការពិតណាស់, ការស្វែងរក,ប្រមូល

ផ្តុំនូវបណ្តាវិញ្ញាសាប្រឡងនេះគឺជារឿងលំបាកមួយ ព្រោះប្រព័ន្ធផ្សព្វផ្សាយចែករំលែកចំណេះដឹង

នៅប្រទេសកម្ពុជាយើងនៅមិនទាន់មានការរីកចំរើនខ្លាំងនៅឡើយ​ ជាពិសេសគឺប្រព័ន្ធអ៊ីធឺណេត

ដែលជាកត្តាចំបងក្នុងបញ្ហានេះ, ហើយមួយវិញទៀត ការមានចិត្តចែករំលែកឯកសារដល់គ្នាទៅវិញ

ទៅមក រឺនិយាយាថា វប្បធម៌ចែករំលែករបស់សិស្សខ្មែរយើងមួយចំនួននៅមានកំរិតទាប ដោយ

ការយល់ឃើញក្នុងន័យអវិជ្ជមានគឺខ្លាចអ្នកដទៃទទួលបានជោគជ័យជាងខ្លួនឯង។ បញ្ហាទាំងអស់នេះ

បានធ្វើឲ្យឯកសារសិក្សាស្រាវជ្រាវរបស់ខ្មែរយើងមិនសំបូរបែបដូចប្រទេសជិតខាង និងយាយឲ្យចំ

គឺថៃ និងយួនតែម្តងដែលកត្តានេះហើយបានញ៉ាំងឲ្យការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិត

ខ្មែរយើងនៅមានកំរិតទាបបើធៀបទៅនឹងប្រទេសទាំងនោះ។ តួយ៉ាង តាមរយៈលទ្ធផលនៃការ

ប្រឡងនៅលើឆាកអន្តរជាតិដូចជា IMO, IPhO, APMO,..គឺខ្មែរយើងមិនទាន់បានទទួលលទ្ធផល

លើប្រទេសទាំងនោះនៅឡើយ។ ហេតុនេះ យើងគួរគិតគូរឡើងវិញដោយចូលរួមចំណែកក្នុងការ

លើកស្ទួយវិស័យអប់រំរបស់ប្រទេសយើងឲ្យបានរីកចំរើនឡើងវិញដូចនៅក្នុងសម័យសង្គមរាស្ត្រ

និយមជាដើម។ សង្ឃឹមថា ទំព័រមួយនេះនឹងជួយផ្តល់ជាឯកសារស្រាវជ្រាវគួរជាទីពេញចិត្ត

សំរាប់មិត្តអ្នកសិក្សា ទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេស

គឺអ្នកស្រឡាញ់គណិតវិទ្យាទាំងអស់គ្នា។ ជាចុងក្រោយ ញ៉ុមសូមអភ័យទោសរាល់កំហុសឆ្គង

ជ្រុលជ្រួសទាំងពាក្យសំដី និងបញ្ចេកទេសក្នុងការរចនាទំព័រមួយនេះដោយអចេតនា រឺចំនុចណាមួយ

ដែលធ្វើឲ្យមិត្តអ្នកចូលទស្សនាទំព័រនេះមានការមិនពេញចិត្ត សូមមេត្តាខន្តីអភ័យទោស និងសូម

អំពាវនាវដល់លោកគ្រូ អ្នកគ្រូ រឺមិត្តអ្នកសិក្សា, សិស្សានុសិស្សដែលមានបំណងចង់ចូលរួមចែក

រំលែកវិញ្ញសាសិស្សពូកែគណិតវិទ្យាសំរាប់គ្រប់ខេត្តក្រុងចាប់ពីកំរិតសាលាដល់ទូទាំងប្រទេស

អាចផ្ញើរមកកាន់ខ្ញុំតាមអ៊ីមែល : sobenkeo@gmail.com / keoserey7789@yahoo.com /

mybooks7789@gmail.com😀 មួយណាក៏បាន, សូមអរគុណទុកជាមុន!!

សូមអរគុណដល់ប្លក់របស់លោកគ្រូលឹម ផល្គុន , បងគីមចាន់

និងប្អូនប៉ោសេងដែលបានដាក់វិញ្ញាសា​និងផ្ញើរវិញ្ញាសាមួយចំនួនឲ្យដោនឡូត

ទូទាំងប្រទេស
ឆ្នាំ២០១២ || ឆ្នាំ២០១១[1]|[2]​​​ || ឆ្នាំ២០១០[1]|[2] || ឆ្នាំ ២០០៩ || ឆ្នាំ ២០០២ || ឆ្នាំ ១៩៩០ || ឆ្នាំ ១៩៨៩ || ឆ្នាំ ១៩៨៨ || ឆ្នាំ ១៩៨៧ || ឆ្នាំ ១៩៨៦
ទូទាំងខេត្ត & ក្រុង
  • កណ្តាល : ២០១២ || ២០១១ || ២០១០ || ២០០៩ || ២០០៦​​​ || ២០០៤​​ || ២០០៣ || ២០០២
      • តាកែវ : ២០១២
      • ​​ ||

          • កំពត : ២០០៨​​ || ២០០៧​​ || ២០០៦​​ || ២០០៥​​
              • ភ្នំពេញ : ២០១២[1]|[2] || ២០១១ || ២០០៩
                  • កំពង់ធំ :២០១២ || ២០១១
                      • បាត់ដំបង :២០១២ || ២០១១
                          • ព្រៃវែង :២០១២ ||
                          • ទូទាំងសាលា&ស្រុក
                          • ឆ្នាំ២០១២៖ ស្រុកត្រាំកក់ ​ || វិ.បាក់ទូក || វិ.ស៊ីសុវត្ថិ || វិ.ជាស៊ីមសាមគ្គី || វិ.មិត្តភាពខ្មែរ-ជប៉ុន || វិ.ទ្រៀល
                              • ឆ្នាំ២០១១៖ វិ.ស៊ីសុវត្ថិ || វិ.បាក់ទូក || វិ.ជាស៊ីមសាមគ្គី || វិ.ព្រះមុន្នីវង្ស || វិ.ទួលទំពូង || វិ.បញ្ញាសាស្ត្រអន្តរជាតិ
                                  • ឆ្នាំ២០១០៖ វិ.ស៊ីសុវត្ថិ
                                  • 8 comments on “រួមគ្នាចែករំលែក !!

                                    1. ប្រឹងចែក គ្នាទៅ ព្រោះថាស្រុកយើងប្រពន្ធ័ផ្សព្វផ្សាយមិនទាន់ទូលាយទេ។
                                      បងអន់ចិត្តបំផុតគឺ ប្រលងសិស្សពូកែទូទាំងប្រទេសទាំងមូល មិនមានប្រពន្ធ័ផ្សព្វផ្សាយណា សរសេរ ឬយកពត៌មានសោះ!

                                      ដល់ជាប់ចេញលទ្ធផលបានស្ទុះស្ទារយកពត៌មាន!!!

                                      • មែនហើយបង, ប្រទេសយើងគឺចឹងហើយ! ខាងអប់រំ គឺទំព័រសារពត៌មានតែមួយពីរទេដែលមានសរសេរ, សឹងតែអត់ផង, ឯទំព័រកាសែតដែលគេថាបានទទួលសុទ្ធតែអីពានរង្វាន់ខាងយកពត៌មានថ្មីៗអីយកមកចុះនោះគឺ រាល់ពត៌មានភាគច្រើនទាក់ទងតែនឹងលោកធំ, ខាងសិល្បៈ, តារា អីអស់ហ្នឹង គឹមិនដែលខ្វល់ យកចិត្តទុកដាក់ដល់វិស័យអប់រំអីទេ, គ្រាន់តែសរសេរអត្ថបទមួយចេញផ្សាយពីការប្រឡងសិស្សពូកែ, ពត៌មានសិក្សាអីអស់នោះប្រហែលជាពួកអ្នកសរសេរហ្នឹងអត់មានបទពិសោធន័សរសេរខាងហ្នឹងហើយមើលទៅបានដឹងថាសរសេរថាម៉េច, គួរណាស់តែគិតថាពត៌មានជាការផ្សព្វផ្សាយដ័សំខាន់ដើម្បីអ្នករាល់គ្នាបានដឹង,បានអានថាតើការប្រឡងនឹងវាមានបែបផែនយ៉ាងម៉េច, គេធ្វើនៅណា, អ្នកណាដែលទទួលបានមេដាយមាស, គ្រាន់តែប៉ុណ្ណឹងក៏អត់មានដែរ, ចឹងហើយបានជាឳពុកម្តាយរបស់សិស្សភាគច្រើន មកដល់ពេលនោះហើយមិនទាំងដឹងថាកូនប្រឡងអីផង, អត់ទាំងដឹងថាការប្រឡងសិស្សពូកែហ្នឹងវារបៀបម៉េចផង, ពិសេសទៅទៀតនោះ គឺសិស្សតែម្តង ដែលការប្រឡងនៅលើឆាកអន្តរជាតិដូចជា IMO, APMO, IPho អីហ្នឹងមិនទាំងដឹងថាជាការប្រឡងអីផង, ចឹងឲ្យពួកគេខំប្រឹងស្រាវជ្រាវយ៉ាងម៉េច, ស្រាវជ្រាវដើម្បីប្រឡងអីគឹ? ចឹងហើយគេរៀនទៅដូចជាអត់មានគោលដៅ ដែលត្រូវខំប្រឹង នេះក៏ជាកត្តាចំបងមួយដែលធ្វើឲ្យប្រព័ន្ធអប់រំនៅខ្មែរយើងនៅតែមិនអាចឈានទៅមុខរួច! ខ្ញុំមានតែការខំប្រឹងសរសេរប្កក់នេះទេ ក្នុងន័យចូលរួមជួយលើកស្ទួយវិស័យអប់រំរបស់ខ្មែរយើង, ហើយក៏មិនដឹងថាមានសិស្សខ្មែរប៉ុន្មាននាក់ដែលបានចូលមើលដែរ ប្រហែលជាមិនទាំងស្គាល់ឈ្មោះប្លក់នេះផង😀 បើនិយាយពីវែបសាយចំរៀងកូរ៉េ, ភាពយន្តកូរ៉េ, អីអស់នោះប្រហែលជាដឹងច្បាស់ជាង😀 សង្ឃឹមថាមានអ្នកធ្វើការជាអ្នកសរសេរអត្ថបទពត៏មាននៅទំព័រវែបសាយផ្សព្វផ្សាយពត៌មានល្បីៗបានចូលអានប្លក់នេះ ពិសេសបានអាន ការនិយាយរបស់ខ្ញុំនេះ ហើយជួយសរសេរអត្ថបទដែលទាក់ទងនឹងការអប់រំ, ការប្រឡងអីអស់នោះឲ្យបានច្រើនបន្តិចទៅ, កុំខំប្រឹងពេកខាងតារា, ខាងលោកធំ នោះ ព្រោះដឹងស្រាប់ហើយថា បើចង់ឲ្យប្រទេសរីកចំរើនទៅរួចទាល់តែមានធនធានមនុស្សធ្វើជាថ្នោល។

                                        • ស្រុកយើងចឹង! ហា ហា!

                                        • មានតែយើងនាំគ្នាជួយម្នាក់បន្តិចៗ, មួយដៃមួយជើងហើយ🙂

                                        • មែនហើយ!

                                    2. មានវិញ្ញាសាប្រឡងសិស្សពូកែប្រចាំខេត្តកំពុងសោមទេបងប្រុសខ្ញុំត្រូវការវាណាស់សូមបងជួយចែករំលែកផង(២០១២,2011,2010,2009)thank tok mon

                                      • សុំទោសផងណា, បងក៏កំពុងស្វែងរកដែរ តែមិនទាន់មានមិត្តភ័ក្តិណាម្នាក់ជួយចែករំលែកសោះ, ជាពិសេស អ្នកដែលនៅខេត្តហ្នឹងតែម្តង, បើបងរកបាន បងនឹងផ្ញើរឲ្យភ្លាម រឺក៏ដាក់នៅទីនេះតែម្តង។

                                    3. មិន ey te bong bros

                                    Leave a Reply

                                    Please log in using one of these methods to post your comment:

                                    WordPress.com Logo

                                    You are commenting using your WordPress.com account. Log Out / Change )

                                    Twitter picture

                                    You are commenting using your Twitter account. Log Out / Change )

                                    Facebook photo

                                    You are commenting using your Facebook account. Log Out / Change )

                                    Google+ photo

                                    You are commenting using your Google+ account. Log Out / Change )

                                    Connecting to %s