កំណាព្យដកស្រង់


បណ្តាំកវី


    បើចង់បានថ្លៃត្រូវច្នៃពេជ្រ
    ចង់បានកេរ្តិ៍ឈ្មោះខ្ពស់សក្តា
    ដាវដែលមុតល្អត្រូវដុតដំ
    ប្រាជ្ញត្បិតតម្រេះចេះជ្រាលជ្រៅ
    រពឹសដៃដាំបានផលបេះ
    ធ្វើស្រែមើលដីទឹកសព្វការ
    កុំសើចមុនគេ​ ប្រយ័ត្នជួន
    មុនញាក់ចិញ្ចើម ចូរឃ្មាតខ្មី
    កុំអាងអ្នកក្រៅជាដៃជើង
    បើសេពមិត្តពាលខូចជតា
    សាងអំពើល្អក៏មិនស្ងាត់
    រន្ទឺកេរ្តិ៍ឈ្មោះមិនស្ងាត់ឡើយ
    កវីជូនពាក្យបីបួនម៉ាត់
    សាងអំពើល្អយូរលង់ទៅ

    ពីថ្មគគ្រិចទៅភ្លឺថ្លា
    ចូលខ្លួនសិក្សាផុតល្ងង់ខ្លៅ។
    សំលៀងមុតមាំផ្សំភ្លើងក្តៅ
    កោសល្យឆ្អិនឆ្អៅត្បិតឧស្សាហ៍។
    បើដេកអាំងផេះផ្ទៃឈឺផ្សា
    ពាក្យចាស់ចែងចារមានតម្លៃ។
    ត្រូវសើចខកខ្លួនមិនប្រពៃ
    គិតមើលវែងខ្លីអស់ន័យអាថ៌។
    ត្រូវពឹងខ្លួនយើងគ្រប់កិច្ចការ
    សេពប្រាជ្ញថ្កើងការឆ្លងដល់ត្រើយ។
    សាងទោសវិបត្តិក៏មិនស្បើយ
    ទូកអ្នកទៅហើយកំពង់នៅ។
    ក្រែងលោបានស្កាត់ប្រាប់កូនចៅ
    គង់ត្រាយនាំផ្លូវទៅរុងរឿង។

និពន្ធដោយ៖ កែវ​ ច័ន្ទបូរណ៍
__________________________________

    ភ្លៀងធ្លាក់ក្នុងកុមារភាព

      ថ្ងៃបាក់រសៀលលាកំដៅ
      ព្រះពាយមិនស្ងៀមប្រឹងផាយផាត់
      វស្សាន្តរដូវមេឃភ្លៀងធំ
      ផ្គរស្រែកគំរាមប្រាប់ព្រឹក្សព្រៃ
      ភ្លឺផ្លេកបន្ទោរជះផ្លែតៗ
      មិត្តភ័ក្តិស្រែកហៅពីក្រៅផ្ទះ
      រូបកាយទទេគ្មានជំពាក់
      គង្គាបរិសុទ្ធឥតល្អក់ល្អៀង
      សសៃទឹកភ្លៀងធ្លាក់ពីមេឃ
      មានពពកសមានទឹកថ្លា
      ភ្លៀងធ្លាក់រណ្តំដូចចម្រៀង
      គ្រួសារទាំងមូលនៅជួបជុំ
      ទឹកភ្លៀងត្រជាក់សែនកក់ក្តៅ
      គ្រួសារធ្លាប់តូចប្រែជាធំ

      ពពកពណ៌ខ្មៅមីររសាត់
      ធម្មជាតិលែងស្ងាត់ផ្តើមតន្ត្រី។
      រុក្ខារលំដេកដួលដី
      រន្ទះវឹងវៃជ្រែកអាកាស។
      រង្សីក្រឡែតភ្លឺត្រចះ
      រួសរាន់រូតរះរត់ចូលភ្លៀង។
      តំណក់ទឹកធ្លាក់សព្វសារពាង្គ
      ប្រៀបដូចចង់លាងភពលោកា។
      តើនៅលើមេឃល្អយ៉ាងណា?
      មានទេវតាមានឥន្ទព្រហ្ម។
      កង្កែបហ៊ីងច្រៀងលាន់រងំ
      ដណ្តប់ផាហ៊ុមឲ្យរូបខ្ញុំ។
      យាយតាកូនចៅពូមីងអ៊ំ
      រស់សុខដុមក្នុងពេលភ្លៀង៕

    និពន្ធដោយ៖ សុខ​ ចាន់ផល
    ______________________________

        ប៉ះស្រីយួន


          នាមាត់ទន្លេម៉ោងប្រាំមួយ
          ខ្ញុំគេសុទ្ធតែយុវវ័យ
          អ្នកខ្លះអត់គូ​ រអ៊ូរខ្សឹប
          អ្នកខ្លះគូគេដឹកត្រសង
          ចំណែកខ្ញុំវិញចេញតាមគេ
          ឃើញស្រីម្នាក់នោះគួរសមដែរ
          លេងមុខចាយរាងដៀងយូរៗ
          សាច់ឈាមអាស៊ីប៉ែកបស្ចឹម
          សួស្តីស្រីស្អាតស្រស់ហ្មត់ហ្មង
          ចង់ដឹងសាសន៍អីពៅបណ្តាច់
          នាងឆ្លើយមកវិញមិនចំខ្មែរ
          ប៉ៃឡាំៗដូចយ៉ាងចែស
          អីយ៉ូយៗ!លាសិនហើយ
          ចំអាស៊ីមែនរាងដូចនួន


          ជាមួយយានយន្តម៉ាកល្បីៗ
          ប្រុសស្រីកកកុញមាត់អ៊ឺងកង។
          ចេះវឹបតាមញ៉ែរក្បែររបង
          អូនបងមិនដាច់មានហូរហែរ។
          ទំនេរដួងចិត្តគិតមានស្នេហ៍
          តាមញ៉ែរជាប់ៗជិតសង្ឃឹម។
          ខ្ញុំស៊ូរតាមកៀងដូចកូនក្រឹម
          ញញឹមញយៗចង់ញាក់សាច់។
          រូបបងខំតាមមិនឲ្យដាច់
          ទើបសាច់ឈាមស្រីខ្ចីល្អម៉្លេះ?
          កូរ៉េ រឺក៏បារាំងសេស
          នាងចេះវៀតណាមពេញទាំងខ្លួន។
          មិនឡើយសមសោះប៉ះស្រីយួន
          ស្រីយួនខ្លួនខ្ញុំសុំថយហើយ៕

        និពន្ធដោយ៖ កើយ-ចិត្រា
        _____________________________

            ម៉ែឃើញ…


              រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗ
              រកប្រាក់យប់ថ្ងៃទោះនឿយណាយ
              ម៉ែឃើញកូនខុសខឹងហើយបាត់
              ម៉ែឃើញកូនតាម ចិត្តត្រេកអរ
              ម៉ែឃើញកូនស្អាតសង្វាតរៀន
              ម៉ែមានអំនួតមុខមានន័យ
              ម៉ែឃើញក្មេងៗជំនាន់ក្រោយ
              នឹកព្រួយកូនៗខ្វះវិចារណ៍
              ម៉ែឃើញពាក្យចាស់ច្រើនបានផល
              ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់
              ម៉ែឃើញកូនល្អអស់បារម្ភ
              ម៉ែឃើញសរសើរកូនចេះគិត


              ដួងចិត្តស្រពោនរែងខ្វល់ខ្វាយ
              ទុកឲ្យកូនចាយសប្បាយអរ។
              ជេរស្តីម៉ាត់ៗចង់ឲ្យល្អ
              ឃើញកូនភូតភរម៉ែភាំងភ័យ។
              ឃើញកូនបានពានរង្វាន់ជ័យ
              រៀនឲ្យវាល្បីអញ្ចឹងណា។
              បណ្តែតបណ្តោយលង់អាត្មា
              ទើបខំស្តីថាពន្យល់ប្រាប់។
              ឲ្យកូនចេះវាស់ថ្លឹងថ្លែងស្តាប់
              ទុកជាក្បួនច្បាប់ល្អវិសិធ្ឋ។
              ម៉ែឃើញកូនខំសប្បាយចិត្ត
              ម៉ែអរពេកពិតកូនរុងរឿង៕

            និពន្ធដោយ៖ កើយ ចិត្រា
            __________________________

                រសៀលម៉ោងប្រាំ


                  រសៀលម៉ោងប្រាំចាំផ្លូវស្រី
                  នេត្រាគាប់ជូនតែមួយដង
                  ស្រម៉ៃរហូតស្ទើរនឹងឆ្គួត
                  មិនអាចរកពាក្យថ្លែងវាចារ
                  មើលអូនរាល់ថ្ងៃចិត្តលាក់លៀម
                  ជំពប់ល់ស្រីតែមួយនាក់
                  ឃើញអូនតុបតែងល្អែងស្រស់ស្អាត
                  ចង់ឈ្លេចសួរអូនពីការពិត
                  ពុកអើយកុំប្រើទោះរវល់
                  ម៉ោងប្រាដល់ហើយមិនទំនេរ
                  ផុតពីម៉ោងប្រាំចាំពុកប្រើ
                  ព្រោះពន្លកស្នេហ៍កូនទើបរះ
                  ថ្ងៃនេះម៉ោងប្រាំចាំមិនឃើញ
                  បើពិតចិត្តបងពិតល្អក់ខ្វង់
                  ស្អែកនេះជួបអូនឆ្លៀតរឿងមួយ
                  ជូនកូនសំបុត្រខ្លឹមអត្ថន័យ
                  ហុចសំបុត្រឲ្យអូនអៀនអន់
                  ស្រីកញ្ឆក់យកទៅឥតបែរ
                  ម៉ែអើយកុំឆ្ងល់ចាំកូនប្រាប់
                  សូមម៉ែកុំយល់​ថាពណ៌លឿង
                  មួយយប់ខ្ញុំងប់នឹងខ្នើយឱប
                  សុបិន្តឃើញថាបានជិះទូក
                  ម៉ោងប្រាំថ្ងៃនេះអរលាយភ័យ
                  ស្រឡាញ់ឬខឹងកើតចិត្តស្អប់
                  ឃើញអូនដើរមកភក្រ្តញញឹម
                  ស្រីថាមានចិត្តធ្លាប់គិតដល់
                  អូនសួរទូរស័ព្ទលេខប៉ុន្មាន?
                  តែអូនមានចិត្តនៅព្រួយភ័យ
                  “Hello darling!How are you?
                  If you see it, please reply
                  វីវរៗស៊យហើយខ្ញុំ
                  ខ្ញុំគេចតែរៀនមិនស្គាល់គ្រូ
                  ម៉ោងប្រាំចំណាំស្រីទៅរៀន
                  ស្រីថាប្រុសប្រូមានកលល្បិច
                  ពុទ្ធោ!ខ្ញុំអើយឆ្លើយយ៉ាងណា
                  ខ្លួនគ្មាចំណេះឲ្យសមស្រប


                  អូនដើរកាត់ដីមុខផ្ទះបង
                  ក្នុចិត្តកួចប៉ងពៅស្នេហា។
                  ក្តីស្នេហ៍រិតរួតណែនឱរា
                  ត្រឹមអន្ទះសាចង់ជួបភក្រ្ត។
                  ឃើញហើយចិត្តរៀមរែងជំពាក់
                  ចង់តែបញ្ជាក់ទាន់ក្តៅចិត្ត។
                  ឫកពារឆ្លៀវឆ្លាតគួរកួចនិត្យ
                  តើស្រីធ្លាប់គិតដល់បងទេ?
                  ម៉ែអើយមិនយល់សូមកុំជេរ
                  ព្រោះកូនចាំគេនៅមុខផ្ទះ។
                  ម៉ែជេរចុះបើកូនមានះ
                  កូនសូមសំពះប្រាប់តាមត្រង់។
                  ឬមួយអូនញើញអស់ចិត្តចង់
                  មានអូនស្រោចស្រង់ទើបផុតភ័យ។
                  ប្រាប់ឲ្យអស់ព្រួយពីហរទ័យ
                  ថាអូនក្មេងវ័យបងសុំស្នេហ៍។
                  ស្រីធ្វើភ្នែកស្លន់ហាក់ឆ្ងល់ដែរ
                  បងអរឡើងម៉ែគាត់សួររឿង។
                  ម៉ែកុំស្រអាប់រឺព្រឿងៗ
                  រឿងនេះគឺរឿងពណ៌ផ្កាឈូក។
                  ថើបឱបក្រសោបរមូរពូក
                  ខ្ញុំដេកដូចជ្រូកដល់ម៉ោងដប់។
                  ព្រោះចាំសម្តីស្រីត្រឡប់
                  ហើយពៅធុញថប់តប់ប្រមល់។
                  មកជិតទន្ទឹមផ្ទឺមយោបល់
                  តែអកុសល់អូនជាស្រី។
                  ទុកវាគ្រាន់បានផ្សាសំដី
                  ខ្លាចពាក្យស្រដីពាក្យកាឡៃ។
                  Please tell the true and don’t lie
                  Good dream to night, i miss you.”
                  អង់គ្លេសទាំងដុំដាក់ព្រូៗ
                  តើត្រួវគិតគូរតបដូចម្តេច?
                  ពេលនេះខ្ញុំគ្មានស្តីបន្តិច
                  ផ្ញើរសាររាប់ភ្លេចម្តេចមិនតប។
                  បើអត់សិក្សាការប្រកប
                  ធ្វើមាត់ម្ហេបម្ហបចប់ហើយខ្ញុំ!!!

                និពន្ធដោយ៖ កើយ ចិត្រា
                __________________

                    វិមានអ្នកក្រ


                      វិមានអ្នកស្រែក្បែរជើងភ្នំ
                      ដីឥដ្ឋចំបើងបូកអាចន៍គោ
                      ដំបូលប្រក់ស្បូវច្រូតពីព្រៃ
                      ការពារទឹកជន់ឥតស្រណោះ
                      ទ្វារចងខ្សែព្រាលអូសង៉េតង៉ត
                      ក្រោមផ្ទះជ្រូកទាដេកគរគោក
                      នៅសំយាបផ្ទះចងអង្រឹង
                      ជាក្រោលចងគោកិច្ចការស្រែ
                      ក្រោមដើមពុទ្រាមានត្បាល់បុក
                      ដើមអំពិលទឹកវឹកផ្លែផ្កា
                      វស្សាលុយទឹកភក់ប៉ិចប៉ាច់
                      យប់ភ្លៀងរងារអង្គអញ្ជលី
                      នេះហើយវិមានអ្នកក្រីក្រ
                      គ្មានទេសក្តិយសគ្មានលុយចាយ


                      វាលស្រូវចុងភូមិជិតដងអូរ
                      យក៍បិទជញ្ជាំងឫស្សីខ្ទាស់។
                      សង់ផុតពីដីអណ្តែតខ្ពស់
                      លិចអស់ខាននៅខានដេកជ្រក។
                      បង្អួចស្លឹកត្នោតដោតដើមពក
                      មាន់ញីមាន់គកជ្រកនៅដែរ។
                      យប់ឡើងបោះស្នឹងច្រើនហូរហែ
                      ម្ចាស់ដេកនៅដែរយាមមាន់ទា។
                      ស្រិតអង្ករទុកគ្រាន់ភោក្តា
                      បេះបានចែកគ្នាឆីវក់វី។
                      ពេលប្រាំងដើរធ្មេចហុយធូលី
                      យប់មេឃល្អជាដេកមើលផ្កាយ។
                      ជីវិតបវរឥតជិនណាយ
                      តែរស់សប្បាយនឹងធម្មជាតិ៕

                    និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                    __________________

                        ខ្ទមស្បូវផ្ទះខ្ញុំ


                          ផ្ទះខ្ញុំខ្ទមស្បូវនៅវាលស្មៅ
                          អាកាសស្រឡះមានព្រឹក្សព្រៃ
                          មានកូនត្រពាំងមានទឹកប្រើ
                          មានគ្រែរនាបរៀបសមរម្យ
                          មានភ្នាក់ឫស្សីហាលអាវខោ
                          បងប្អូនជួបជុំគ្មានរវាត
                          មុងមួយគ្នាដប់សព្វសុខកាយ
                          ផ្ទះតូចចង្អៀតចិត្តល្អជា


                          កណ្តាលស្រែស្រូវលាស់ខៀវខ្ចី
                          ត្នោតតឿត្នោតលៃឫស្សីជុំ។
                          ផ្ទះគ្មានជណ្តើរតែសុខុម
                          កន្ទេលក្រហមក្រាលជូនញាតិ។
                          បង្អួចចំហមិនចង្អៀត
                          យប់ចងមុងទៀតដេកជុំគ្នា។
                          ក្នុងចិត្តសប្បាយរួមនិន្រ្ទា
                          ក្រមែនទ្រព្យាតែមង្គល៕

                        និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                        __________________

                            ផ្កាដុះវាលស្រែ


                              ផ្កាត្រកួនស្វាយចាយក្នុងស្រែ
                              ផ្កាក្រជីបស្រស់ក្រហមផូរ
                              ផ្កាឈូករហង់រំចង់ឆើត
                              ឃើញផ្ការីកស្រស់រំភើបចិត្ត
                              ផ្កាស្រែឆ្លុះពណ៌នឹងវាលស្មៅ
                              ឃើញសោភ័ណផ្កាចង់និត្យនែប
                              រដូវវស្សាផ្ការីកស្រស់
                              ពណ៌ក្រហមសលឿងខៀវស្វាយ


                              ប្រណាំងហូរហែនឹងផ្កាស្នោ
                              រីកតាមដងអូរល្អប្រណីត។
                              ផ្កាម្អមខំអើតក្បែរព្រលឹត
                              នាសាផ្តេកផ្តិតពិដោរទេព។
                              សន្ទូងស្រែស្រូវបណ្តោយទ្វីប
                              ត្រកងផ្កាក្រេបគន្ធាសាយ។
                              នាសាបបោសមិនជិនណាយ
                              ផ្ការីកសប្បាយនឹងធម្មជាតិ៕

                            និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                            __________________

                                បើសិនមានថ្ងៃស្អែក


                                  បើសិនបងមានសល់ថ្ងៃស្អែក
                                  នូវការថ្នាក់ថ្នមពីហឫទ័យ
                                  បើសិនបងមានសល់ថ្ងៃស្អែក
                                  សូមយើងបានរស់នៅក្បែរគ្នា
                                  បើសិនបងមានសល់ថ្ងៃស្អែក
                                  ថាបងស្នេហ៍អូនលុះអវសាន្ត
                                  បើសិនបងមានសល់ថ្ងៃស្អែក
                                  បេះដូងបងកាត់ជូនត្រាណត្រើយ


                                  រៀមសូមរំលែកជូនស្រស់ស្រី
                                  សមចិត្តបេតីស្រស់ពំងារ។
                                  សូមកុំឲ្យបែកមុំសោភា
                                  ជាគូទ័យាសុខក្សេមក្សាន្ត។
                                  រៀមបងសូមស្រែកប្រកាសថ្កាន
                                  គ្មានថ្ងៃប្រែប្រាណពីពៅឡើយ។
                                  បងសូមរំលែកចិត្តបងហើយ
                                  ជាតិនេះជាតិក្រោយស្នេហ៍តែអូន៕

                                និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                                __________________

                                    បេះដូងបងសំរាប់អូន


                                      បេះដូងបងមួយកាត់ជូនចរណៃ
                                      បេះដូងបងផ្ញើរជូនលំអងផ្កា
                                      បេះដូងបងប្រាប់ឆាប់វិលណា៎ពៅ
                                      បេះដូងបងផ្តាំទៅកែវវមិត្រ
                                      បេះដូងបងយំដង្ហោយហៅអូន
                                      បេះដូងរណ្តំរណ្តំរកម្ចាស់ស្នេហ៍
                                      បេះដូងបងចាំចាំលំអងផ្កា
                                      បេះដូងសោកសៅរង់ចាំដំណឹង


                                      ដោយចិត្តភក្តីចំពោះស្នេហា
                                      មួយទងសោភាពំងារដួងចិត្ត។
                                      បងនឹកឆោមឆ្លៅស្ទើរផុតជីវិត
                                      វិលមករួមស្និទ្ធស្នេហ៍ពិតឥតប្រែ។
                                      ចិន្តាស្រពោនត្បិតបាត់មាសមេ
                                      កន្លងថ្ងៃខែអូនបាត់សូន្យឈឹង។
                                      រញ្ជួយឱរ៉ានឹកស្រីព្រលឹង
                                      ចាំពៅព្រលឹងវិលវិញណា៎អូន…

                                    និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                                    __________________

                                        ផ្កាឈូក


                                          ផ្កាឈូករីកស្រស់លើផ្ទៃបឹង
                                          សោភ័ណបុប្ផាល្អឆោមឆាយ
                                          ផ្កាឈូកវរលក្ខណ៍ដុះពីភក់
                                          ប្រែជាឱសថប្រោសចិន្តា
                                          ផ្កាឈូករហង់ក្នុងគង្គា
                                          រាយពាសផ្ទៃបឹងរីកហែរហូរ
                                          ឈូករីកប៉ប្រឹមញញឹមស្រស់
                                          បានឈូកកំដរដួងចិន្តា


                                          ភ្នែកគន់សំលឹងឥតមានណាយ
                                          នាំចិត្តសប្បាយណាយទុក្ខា។
                                          គួរធំអាក្រក់ដិតនាសា
                                          អារម្មណ៍ស្រស់ថ្លាត្បិតពិដោរ។
                                          រេរាំកាយាតាមជំនោរ
                                          ទេសភាពពេញពោរហាក់សួគ៌ា។
                                          កវីខ្ញុំរស់លែងកំព្រា
                                          ទឹកខ្មៅប៉ាការស់និរន្តន៍អើយ៕

                                        និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                                        __________________

                                            ស្នេហាជាអ្វី??


                                              ស្នេហាគឺជារសទឹកឃ្មុំ
                                              ស្នេហាប្រៀបបានទឹកអម្រិត
                                              ស្នេហាគឺជាថ្នាំបំពុល
                                              សប្បាយក្លាយទុក្ខសោករីងរៃ
                                              ស្នេហាគឺជាតូរ្យតន្ត្រី
                                              ស្នេហាមានឫទ្ធិខ្លាំងចេស្តា
                                              ស្នេហាគឺជាភ្លើងអគ្គី
                                              ស្នេហាជាទ្រព្យសុខនឹមនួន


                                              ដ៏ផ្អែមភិរម្យក្នុងជីវិត
                                              ប្រស់ព្រំដួងចិត្តមានរស្មី។
                                              វិលវល់វង្វេងអស់ស្មារតី
                                              ប្រុសស្រីឆ្កួតចិត្តត្បិតស្នេហា។
                                              សណ្តំហឫទ័យឲ្យសុខា
                                              បានជួបកាលណាវង្វេងខ្លួន។
                                              ទន្ទ្រានញាំញីសោកផ្ទួនៗ
                                              បើសិនភ្លេចខ្លួនអាចស្ងួនអវិចិយ៍៕

                                            និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
                                            __________________

                                                ខ្មែរត្រូវថែកេរ្តិ៍

                                                <tr

                                                ​​​​​​


                                                ស្មារតីកូនខ្មែរ តាំងចិត្តកូនម៉ែ កំលាំងកូនឪ
                                                រួបរួមសាមគ្គា ការពារលំនៅ កំចាត់សត្រូវ
                                                កុំនៅអល់អែក។
                                                ដៃកាន់អាវុធ តាំងចិត្តមោះមុត វាយលត់ពួកក្អែក
                                                កាប់គាស់ចូងចាំង ខ្លាំងដូចជាដែក នាំគ្នាបំបែក
                                                ខ្មាំងជាជម្រាក។
                                                សូត្រមន្តអាគម លោកគ្រូចារផ្លុំ បាលីគ្រប់ពាក្យ
                                                ព្រលឹងដូនតា មហាគុននាគ សណ្ឋិតកិតកៀក
                                                ការពារកូនចៅ។
                                                ដីកេរ្តិ៍ម្លប់ត្នោត ខ្មែរមិនត្រូវឆោត ឲ្យយួនសៀមនៅ
                                                វាយយកមកវិញ ទាំងត្រជាក់ក្តៅ អាចោរថ្លើមខ្មៅ
                                                ត្រូវតែអន្តរាយ។
                                                ដីខ្មែរខ្មែរម្ចាស់ អាទមិឡគ្មានសាសន៍ ត្រូវតែខ្ចាត់ខ្ចាយ
                                                កុំចង់ឈ្លានពាន ខ្មែរហ៊ានបង់កាយ ជីវិតមិនស្តាយ
                                                ថែកេរ្តិ៍ដូនតា។
                                                ខ្មែរត្រូវស្រួលស្រុះ នាំគ្នាដាំដុះ គំនិតស្នេហា
                                                ទឹកដីព្រៃភ្នំ ប្រាសាទសិលា ជាតិនិងសាសនា
                                                ព្រះមហាក្សត្រ៕
                                                និពន្ធដោយ៖កើយ ចិត្រា
                                                __________________

                                                    គ្មានទេពាក្យថាស្នេហ៍


                                                      (ប)អូនអើយប្រាប់បងបានដែរទេ?
                                                      តើព្រមយកបងធ្វើសង្សារ
                                                      (ស)ពេលនេះអូនក៏ចង់ប្រាប់បង
                                                      កុំឲ្យខាតពេលទៅវែងឆ្ងាយ
                                                      (ស)ចិត្តអូនគ្មានទេពាក្យស្នេហា
                                                      បងជាបងប្រុសដែលប្អូនស្និទ្ធ
                                                      (ប)ពិតមែនរឺអូន?កុំថាលែង
                                                      បងពិតស្មោះស្ម័គ្រមិនសាវា
                                                      (ប)ស្នេហ៍បងស្ម័គ្រស្មោះលើអូនពិត
                                                      ចាំបាច់ពិសោធន៍យូរធ្វើអី?
                                                      (ស)បងអើយអូនមិនបានថាលេង
                                                      សូមបងកុំគិតយល់ផ្លូវខុស
                                                      (ប)អូនបង?ម្តេចអូនប្រាប់ដូច្នោះ
                                                      បើបងខុសមែនសូមអូនស្តី
                                                      (ប)ឫអូនអន់ចិត្តនឹងពាក្យបង
                                                      បងពិតមិនបានដឹងខ្លួនខុស
                                                      (ស)ខ្ញុំមិនចង់ប្រាប់អ្វីច្រើនទេ
                                                      បើបងព្រមរាប់ជាប្អូនស្រី
                                                      (ប)ធ្វើចិត្តមិនបានទេពន្លក
                                                      ធ្លាប់ថើបអង្អែលកាយជីវា
                                                      (ស)សូមកុំរំលឹកទៀតឲ្យសោះ
                                                      បើនៅតែរឹងធ្វើតាមចិត្ត
                                                      (ប)ម្តេចធ្វើដូច្នេះដាក់មកបង?
                                                      បោះបង់បងចោលកាត់និស្ស័យ
                                                      (ស)ខ្ញុំធ្លាប់ប្រាប់បងរួចម្តងហើយ
                                                      នៅតែចចេសតាមស្នេហា
                                                      (ស)ចរិតដូចបងប្រាប់ចុះណា
                                                      ឃើញភ្លាមស្នេហ៍ភ្លែតមិនដឹងខុស
                                                      (ស)បើបងមិនព្រមធ្វើបងប្រុស
                                                      មួយជីវិតនេះឈប់មករាប់
                                                      (ប)បានៗបងព្រមតាមចិត្តស្រី
                                                      ឲ្យបងសូមទោសប្អូនស្រីចុះ
                                                      (ស)ល្អណាស់បងប្រុសគិតបែបហ្នឹង
                                                      ប្រាប់ត្រង់ពេលនេះគ្មានអ្នកណា


                                                      ថាចិត្តស្រីស្នេហ៍គិតយ៉ាងណា
                                                      ឫយល់យ៉ាងណាប្រាប់មកស្រី។
                                                      ឲ្យបានដឹងម្តងអស់សង្ស័យ
                                                      ប្រាប់តាមសេចក្តីនៃដួងចិត្ត។
                                                      គ្មានពាក្យសង្សារឲ្យបងគិត
                                                      មិនដែលហ៊ានគិតលើសហ្នឹងណា។
                                                      ប្រើពាក្យសំដែងសាកស្នេហា
                                                      ពិសោធន៍ចិន្តាដល់ណាថ្លៃ។
                                                      មិនមែនប្រឌិតរឺបំភ្លៃ
                                                      យល់ចិត្តសូមស្រីប្រាប់ត្រង់ចុះ។
                                                      មិនបានសំដែងដាក់បងប្រុស
                                                      បងជាបងប្រុសអូន ប្អូនស្រី។
                                                      ឫបងធ្វើខុសទាស់រឿងអ្វី
                                                      ឲ្យដឹងសេចក្តីពីកំហុស។
                                                      ដែលស្តីសាសងប្រាប់មកចុះ
                                                      ព្រោះសាសាងនោះសាកចិត្តស្រី។
                                                      ដឹងត្រឹមមិនស្នេហ៍ចប់សេចក្តី
                                                      សូមកុំគិតអ្វីរឿងស្នេហា។
                                                      ពេលកន្លងមកគិតយ៉ាងណា
                                                      ម្តេចអូនឆ្លើយថាមិនស្នេហ៍ស្និទ្ធ។
                                                      មិនធ្វើបងប្រុសខ្ញុំឈប់គិត
                                                      ក្នុងមួយជីវិតយើងឈប់ស្តី។
                                                      ឫស្រស់នួនល្អងមានអ្នកថ្មី
                                                      បើមែនគ្មានអ្វីនឹងតវ៉ា។
                                                      តែបងកន្តើយមិនស្តាប់ការ
                                                      ខ្ញុំប្រាប់ហើយណាកុំបន្ទោស។
                                                      ខ្ញុំមិនប្រាថ្នាឲ្យកើតទោស
                                                      ប្រាប់ម្តងទៀតចុះថាខ្ញុំស្អប់។
                                                      នៅតែគិតខុសមិនចេះចប់
                                                      ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះ។
                                                      គ្រប់រឿងអ្វីៗបងយល់ខុស
                                                      បងជាបងប្រុសណាប្អូនណា។
                                                      កុំគិតតានតឹងរឿងស្នេហា
                                                      តែរឿងស្នេហាប្អូនឈប់គិត៕

                                                    និពន្ធដោយ៖ ទឹម បឿន
                                                    __________________________________

                                                      រកផលជាតិក្រោយ


                                                        ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់
                                                        ប្រៀបជាសមុទ្រពុំយល់ត្រើយ
                                                        ថ្ងៃបន់យប់បន់អង្វរព្រះ
                                                        បានរស់ដូចគេក្នុងលោកា
                                                        សុំត្រឹមខ្ទមមួយជាជម្រក
                                                        ជួបជុំបងប្អូនញាតិប្រុសស្រី
                                                        សុំត្រឹមតិចតួចតែប៉ុណ្ណឹង
                                                        ប្រហែលផលកម្មតាមមកជិះ
                                                        ផលកម្មតបស្នងគ្មានអ្នកដឹង
                                                        ទុកផលជាតិក្រោយថ្កើងបវរ


                                                        ពិតវេទនាណាស់ពុំមានស្បើយ
                                                        អ្នកសុំទានអើយសែនវេទនា។
                                                        សូមជួបប្រទះភ័ព្វវាសនា
                                                        មិនបានវីឡាក៏មិនថ្វី។
                                                        គ្រួសារបានជ្រករួមភក្តី
                                                        បញ្ចៀសដេកដីក្នុងពេលនេះ។
                                                        គ្មានទេវតាដឹងជួយត្រិះរិះ
                                                        ជាតិមុនជាតិនេះធ្វើមិនល្អ។
                                                        មានតែខំប្រឹងកែលំអ
                                                        កុំឲ្យក្រីក្រព្រោះវេរា៕

                                                      និពន្ធដោយ៖ ទឹម បឿន
                                                      __________________________________

                                                        ស្តាយពន្លឺច័ន្ទ


                                                          ព្រះចន្ទលើមេឃថ្ងៃដប់ប្រាំ
                                                          បំភ្លឺមនុស្សលោកទាំងប្រុសស្រី
                                                          ឱរាត្រីអើយរាត្រីស្ងាត់
                                                          មនុស្សចូលនិន្រ្ទាលង់លក់អស់
                                                          ស្រណោះអាល័យដល់រស្មី
                                                          ស្តាយណាស់មិនចង់ចូលទៅគេង
                                                          ស្តាយតែចន្ទអើយនៅសែនឆ្ងាយ
                                                          ទោះចិត្តកួចផ្សងជិតកាយា
                                                          ប្រៀបដូចស្នេហ៍ខ្ញុំនៅជើងមេឃ
                                                          បានត្រឹមវាចារសាសព្ទឆ្លើយ


                                                          រស្មីជះកាំមកផែនដី
                                                          នាំឲ្យរាត្រីកាន់តែស្រស់។
                                                          យប់ជ្រៅសែនស្ងាត់គួរស្រណោះ
                                                          ខ្ញុំនៅស្រណោះតែម្នាក់ឯង។
                                                          សែនស្តាយរាត្រីពន់ក្រៃលែង
                                                          ចង់គន់ម្នាក់ឯងតាមចិន្តា។
                                                          ឆ្ងាយអើយសែនឆ្ងាយពីហត្ថា
                                                          ហាក់គ្មានវាសនាប្រាថ្នាឡើយ។
                                                          នឹកគួរសង្វេគគ្មានល្ហែល្ហើយ
                                                          ប៉ុន្តែកាយអើយគ្មានវាសនា៕

                                                        និពន្ធដោយ៖ ទឹម បឿន
                                                        __________________________________

                                                          ឈប់ខឹងបងទៅ


                                                            មាសស្នេហ៍ៗបែរភក្រ្តមកថ្លៃ
                                                            បងដឹងខ្លួនខុសចំពោះជីវា
                                                            ម្ចាស់ស្នេហ៍បងអើយកុំមុខ​ស្រពោន
                                                            បងស្នេហាស្មោះចំពោះពិសី
                                                            បងសូមសន្យាណាព្រលឹងបង
                                                            ឲ្យមេឃដីយកជីវិតបងចុះ


                                                            បែរមកចរណៃកុំបីសង្ការ
                                                            សូមអូនមេត្តាសន្តោសប្រណី។
                                                            ញញឹមទៅអូនឈប់ព្រួយហឬទ័យ
                                                            សូមអូនប្រណីជឿចិត្តបងចុះ។
                                                            បើក្បត់នួនល្អងបងទទួលខុស
                                                            បូជាដោយស្មោះចំពោះជីវា៕

                                                          និពន្ធដោយ៖ ទឹម បឿន
                                                          __________________________________

                                                            សែននឹកស្រុកខ្មែរ


                                                              ឱ!ដីស្រុកខ្មែរជាស្រុកកំណើត

                                                              ដងអូរស្ទឹងបឹងសម្រស់ព្រឹក្សព្រៃ

                                                              ខ្ញុំឃ្លាតតែកាយមិនឆ្ងាយទេចិត្ត

                                                              មេគង្គធ្វើការមិនដែលពំនេរ

                                                              ស្រុកខ្មែរសប្បាយរាល់ថ្ងៃខែឆ្នាំ

                                                              កន្លែងកំសាន្តមានច្រើនពេកក្រៃ

                                                              ពីនាយសមុទ្រខ្ញុំឈរសម្លឹង

                                                              ទិដ្ឋភាពទាំងអស់លើដីស្រុកខ្មែរ


                                                              ទឹកដីល្អឆើតវាលស្រែខៀវខ្ចី

                                                              វប្បធម៌ប្រពៃអាល័យម្ល៉េះទេ ។

                                                              នឹកឃើញជីវិតរស់លើទន្លេ

                                                              មកដល់ស្រុកគេចិត្តសែនអាល័យ ។

                                                              រូបខ្ញុំចងចាំរហូតសព្វថ្ងៃ

                                                              ប្រាសាទស្កឹមស្កៃអង្គរជាតិខ្មែរ ។

                                                              រាត្រីស្ងាត់ឈឹងពេញដោយក្តីស្នេហ៍

                                                              ខ្ញុំនឹកឥតល្ហែរថ្ងៃណាទៅដល់ ។

                                                            និពន្ធដោយ៖ ប្អូនស្រី​ ធាង សុធតនា
                                                            __________________

                                                                ចង់មកស្រុកខ្មែរ


                                                                  ឱស្រុកខ្មែរអើយរូបខ្ញុំនៅឆ្ងាយ

                                                                  រសជាតិជីវិតដែលធ្លាប់រងកម្ម

                                                                  ដីអើយ!ដីខ្មែរនៅជាប់ចិន្តា

                                                                  វប្បធម៌រុងរឿងស្រុកខ្មែរល្បាញល្បី

                                                                  ឱ!ស្រុកខ្មែរអើយថ្ងៃណាទៅដល់

                                                                  ខ្ញុំនឹកអ្នកណាស់ទាំងម្ចាស់ចិន្តា

                                                                  ឱ!ដីស្រុកខ្មែរដីល្អថ្លៃថ្លា

                                                                  ចរិយាថ្លៃថ្នូរស្រស់ស្រអែមខ្ចី


                                                                  ឃ្លាតពិតតែកាយតែចិត្តចងចាំ

                                                                  រួចផុតប្រេះស្រាំរស់រានជាថ្មី ។

                                                                  ទិដ្ឋភាពស្រស់ថ្លាធម្មជាតិប្រពៃ

                                                                  ចាំច្បាស់រូបស្រីជាទីស្នេហា ។

                                                                  ទ្រូងសែនខ្វាយខ្វល់ព្រោះឆ្ងាយកាយា

                                                                  តើដល់ពេលណាជូបស្នេហ៍ភក្តី ។

                                                                  ខ្ញុំសូមសច្ចានឹងទៅជួបស្រី

                                                                  រៀបការនឹងស្រីលើដីស្រុកខ្មែរ ៕

                                                                និពន្ធដោយ៖ ប្អូនស្រី ធាង សុធតនា
                                                                __________________

                                                                  5 comments on “កំណាព្យដកស្រង់

                                                                  1. កំណាព្យចងក្រងដោយមនោសញ្ចេតនា​​ ស្តាប់ហើយចិន្តាថ្លាភ្លឺដូចពេជ្រ
                                                                    បេះដូងមូលផ្តុំអារម្មណ៍ផ្តើមលេច រឿងរ៉ាវអតីតកប់ចិត្តយូរហើយ។
                                                                    សូមសរសេរពិតដោយចិត្តស្នេហា អង្រួនចិន្តាសង្ខារឲ្យស្បើយ
                                                                    ជូនពរកវីស្មារតីរស់អើយ សូមអ្នកបានស្បើយហើយសរសេរទៀត។
                                                                    ខ្ញុំឈ្មោះម៉ាឡែន មែនឥតកម្សត់ តែចិត្តអត់ធ្មត់ម៉ត់ចត់ចេះឆ្លៀត
                                                                    ខ្ញុំរស់សព្វថ្ងៃអាស្រ័យសៀមរាប រស់យ៉ាងស្ងាត់ជ្រាបគ្មានអ្នកណាស្គាល់។

                                                                    • កំណាព្យដកស្រង់សំរង់សំដី
                                                                      ពាក្យពេចន៍កវីមានន័យអប់រំ
                                                                      បានឃើញបានអានចិត្តបានមនោរមន្យ
                                                                      ដូចត្រូវសណ្តំដោយទឹកមន្តពិត។
                                                                      ដោយចិត្តស្នេហាភាសាកំណាព្យ
                                                                      រ៉ាយរ៉ាប់រាប់រៀប ឃ្លោងឃ្លាគំនិត
                                                                      គំនរអារម្មណ៍ ផ្សំចេញពីចិត្ត
                                                                      បេះដូងប្រណិត ខំខិតច្នៃកែ។
                                                                      កវីមានពាក្យពេចន៍ដ៏បវរ
                                                                      កវីសាទរ សាងស្នាដៃកេរ្ត៍
                                                                      កវីប្រឹងប្រែង បន្សល់តំណែល
                                                                      កវីឥតប្រែ ទូន្មានខេមរា។
                                                                      ក្នុងនាមរូបខ្ញុំ មានឈាមកូនខ្មែរ
                                                                      សូមជួយម្នាក់ដែរ ថែរកេរ្តី៍ដូនតា
                                                                      ភាសាអក្សរ កំណាព្យអស្ចារ្យ
                                                                      គង់វង្សថ្លៃថ្លា អមតៈរៀងអើយ!!

                                                                  2. តើបងមានកំណាព្យបទ ពាក្យ ៤ ទេ​!

                                                                    • បងមានសៀវភៅកំណាព្យនៅខ្មែរ, តែពេលនេះបងមិនអាចរកបានទេ ព្រោះកំពុងនៅវៀតណាម😀

                                                                  3. Pingback: ប្រវត្តិលោកស្រីកែវ ច័ន្ទបូរណ៍ | ឡែមឌឿន ដាឡឹម

                                                                  Leave a Reply

                                                                  Please log in using one of these methods to post your comment:

                                                                  WordPress.com Logo

                                                                  You are commenting using your WordPress.com account. Log Out / Change )

                                                                  Twitter picture

                                                                  You are commenting using your Twitter account. Log Out / Change )

                                                                  Facebook photo

                                                                  You are commenting using your Facebook account. Log Out / Change )

                                                                  Google+ photo

                                                                  You are commenting using your Google+ account. Log Out / Change )

                                                                  Connecting to %s