សិស្សខ្មែរមិនអន់ទេ!!!


    លទ្ធផលពីការប្រឡង រូបវិទ្យាអន្តរជាតិ


      សិស្សកម្ពុជាទាំងប្រាំរូបដែលចូលរួមការប្រឡង


        សិស្សកម្ពុជានិងសិស្សប្រទេសផ្សេងទៀតកំពុងពិនិត្យមើលប្លង់អគារសាកលវិទ្យាល័យ

          រូបវិទ្យាអន្តរជាតិ (IPho: International Physics Olympiad) ជាការប្រឡងដ៏ធំមួយផ្នែករូបវិទ្យា

          សំរាប់សិស្សកំរិត វិទ្យាល័យនៅជុំវិញពិភពលោក ដែលបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦៧ ដោយ

          លោកសាស្រ្តាចារ្យ Czesław Ścisłowski នៅ Warsaw, Poland ដោយការប្រឡងនេះមានលក្ខណៈ

          ខុសពីការប្រឡងខាងផ្នែកគណិតវិទ្យា (IMO:International Mathematical Olympiad) ដោយ

          បេក្ខជនដែលចូលរួមត្រូវប្រឡងទាំងទ្រឹស្តី (theoretical problems) និងការពិសោធន៍

          (experimental problems)ហេតុនេះហើយគឺត្រូវចំនាយថវិការច្រើនសំរាប់ប្រទេស

          ដែលធ្វើជាម្ចាស់ផ្ទះ។

          ដោយឡែក, ក្នុងឆ្នាំនេះគឺជាខួបលើកទី៤២ នៃការប្រឡងដ៏ធំនេះ

          ដែលបានធ្វើឡើងនៅប្រទេសសៀមនាទីក្រុងបាងកក ចាប់ពីថ្ងៃ

          ទី ១០ ដល់ ១៨ខែកក្កដា ដោយហេតុថាប្រទេស Belgium ដែល

          ត្រូវជាម្ចាស់ផ្ទះពិតប្រាកដបានជួបប្រទះនូវបញ្ហាខាងហិរញ្ញវត្ថុក្នុង

          ការរៀបចំការប្រឡងដ៏ធំនេះ។

          ក្នុងឆ្នាំនេះ,ព្រះរាជាណាចក្រកម្ពុជាយើងក៏ជាសមាជិកក្នុងការប្រឡងដ៏ធំនេះដែរ ដោយមាន

          បេក្ខជនចំនួនប្រាំរូបដែលបានចូលរួមប្រកួតប្រជែងនេះ។ ជាលទ្ធផលផ្លែផ្កាគឺប្រទេសយើង

          ឆ្នាំនេះ បានសំរេចនូវស្នាដៃដ៏គួឲ្យកោតសរសើរដោយមានបេក្ខជនចំនួនបីរូប ដែលបានទទួល

          បានមេដាយ ក្នុងនោះមាន៖


          ទី១៖ Sorn Sopheak ទទួលបានមេដាយប្រាក់ ធ្វើបាន ៣៤.៥០ពិន្ទុ


          ទី២៖ Kim Pichatha ទទួលបានមេដាយសំរិទ្ធ ធ្វើបាន ២៦.០០ពិន្ទុ


          ទី៣៖ Meas Sopheap ទទួលបានមេដាយកិត្តិយស ធ្វើបាន ២៣.៥០ពិន្ទុ

          សមិទ្ឋិផលនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីការរីកចំរើនខាងវិស័យអប់រំនៅប្រទេសកម្ពុជាយើង

          និងបញ្ជាក់ពីសម្ថភាពរបស់កូនខ្មែរយើង ថាយើងក៏មិនចាញ់ប្រទេសដ៏ទៃទៀតដែរ។

          ញ៉ុមផ្ទាល់ពិតជាមានការសប្បាយរីករាយ និងសូមចូលរួមអបអរសាទរដល់អ្នកដែលបានទទួល

          ជោគជ័យក្នុងការប្រឡងនេះ ដែលបាននាំមកជូនជាតិនូវកិត្តិយសដ៏មានតំលៃធំធេងនេះ ។

          សង្ឃឹមថា ប្រទេសកម្ពុជាយើងនឹងបន្តបាននូវការអភិវឌ្ឍន៍ខាងវិស័យអប់រំនេះទៅថ្ងៃខាងមុខ

          ដើម្បីបណ្តុះធនធានមនុស្សឲ្យបានដូចប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ដែលមានការរីកចំរើន

          ខ្លាំងខាងវិស័យអប់រំនេះ ព្រោះនេះជាកូនសោរដ៏សំខាន់ក្នុងការកសាងនិង អភិវឌ្ឍន៍ប្រទេសយើង។

          ម្យ៉ាងទៀត, ញ៉ុមក៏សូមចូលរួមសំដែងការសោកស្តាយចំពោះក្រុមគណិតវិទ្យាខ្មែរនៅឆ្នាំនេះដែល

          មិនបានទៅបញ្ចេញសម្ថភាពនៅលើឆាកអន្តរជាតិ ដោយមូលហេតុដ៏គួរឲ្យខ្មាសគេរបស់ថ្នាក់ដឹកនាំ

          ក្រសួងអប់រំរបស់យើង។ ញ៉ុមនិយាយនេះ គឺជាសំដែងពីអារម្មណ៍ឈឺចាប់មួយក្នុងនាមជា

          សិស្សម្នាក់ជាពលរដ្ឋខ្មែរម្នាក់ ដែលចង់ឃើញប្រទេសយើងមានមុខមានមាត់ខាងវិស័យអប់រំដែល

          មានតែការប្រឡងជាអន្តរជាតិដូចនេះហើយទើបអាចបញ្ជាក់បានថាកំរិតអប់រំរបស់ប្រទេសយើង

          ស្ថិតនៅក្នុងកំរិតណា មានសន្ទុះទៅមុខរឺទៅក្រោយនោះ !!!!…

          ប្រភពៈ

          http://www.ipho2011.org/home

          http://mpec.sc.mahidol.ac.th/ipho2011/