|
កាលពីយប់មិញ មានបើកកិច្ចប្រជុំពិភាក្សាមួយដើម្បីស្វែងរកជើងខ្លាំងឆ្លើយសំណួរផ្សេងៗដែលទាក់ទង នឹងគណិតវិទ្យា និងរូបវិទ្យាផងនៅបន្ទប់ញ៉ុម, (អត់មានបានដេកពេញម៉ាយប់ នៅជជែកគ្នាទល់ភ្លឺ ឥឡូវញ៉ុមសូមស្រង់សំនួរខ្លះៗ ដែលបានដោះដូរយោបល់គ្នាកាលពីយប់មិញជាមួយមិត្តភ័ក្តិ និងបងៗ ដែលមករៀននៅយួនជាមួយគ្នា មកចែកជូនឲ្យអ្នកភូមិវឺតប្រេសយើង ស្វែងរកចំលើយ, សូមរីករាយនឹងសំនួរដូចតទៅ!!!!.. ១. ហ្វូងក្របីព្រៃមួយ មានក្របីញីតែមួយក្បាលគត់ ក្រៅពីនោះគឺសុទ្ធតែក្របីឈ្មោល។ ហ្វូងក្របីនេះ ត្រូវការឆ្លងអូរមួយដែលមានក្រពើនៅចាំស៊ីតែពងក្របីឈ្មោល (ដល់ក ក្រពើនេះមិនដឹងជាញីរឺឈ្មោលទេ បានសាហាវយ៉ាងនេះ (សំណួរចាស់គំរិល ២. គេមានជញ្ជីងមួយ និងដំរីមួយដែលមិនទាន់ដឹងទំងន់។ សួរថាតើគេត្រូវធ្វើម៉េចដើម្បីដឹងពីទំងន់របស់ដំរី បើជញ្ជីងនោះអាចថ្លឹងបានតែទំងន់ ១០០ គីឡូយ៉ាងច្រើន? (បញ្ជាក់ៈ ទំងន់ដំរីធ្ងន់ជាង ១០០គីឡូ) ។ ៣. គេមានរង្វង់មួយដែលមិនទាន់ដឹងទីតាំងផ្ចិត។ សួរថាតើគេត្រូវធ្វើយ៉ាងណាដើម្បីអាចរកផ្ចិតរបស់វាបាន? ៤. ចូរគូសរង្វង់មួយដែលមានផ្ចិត ដោយប្រើតែប៊ិច, ដែលការគូសនោះត្រូវគូសតែម្តងឲ្យបានទាំងផ្ចិតដោយមិន ឲ្យលើកដៃ? (បញ្ជាក់ៈ មិនអាចគូសឲ្យឃើញកាំនៅជាមួយរង្វង់នោះទេ) ។ ៥. មានមនុស្សពីរនាក់តាងដោយ A និង B ។ A បាននិយាយថា៖ ខ្ញុំ គឺជាកូនរបស់ B តែ B បាននិយាយថាៈ ខ្ញុំ មិនមែនជាឳពុករបស់ A ទេ។ តើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នា? ៦. មានកម្មករបីនាក់ត្រូវការលីឈើបីដើមតាមបញ្ជាមេការ ដែលបានបញ្ជាថាត្រូវលីឈើពីរដើមក្នុងមួយនាក់។ តើកម្មករទាំងបីត្រូវធ្វើ យ៉ាងណាដើម្បីលីឈើតាមបញ្ជាមេការ ? ៧. ឳពុកកូនពីរគូចេញទៅបាញ់ទន្សាយនៅក្នុងព្រៃ ដោយម្នាក់ៗបាញ់បានទន្សាយមួយយួរត្រឡប់មកផ្ទះវិញ។ ពេលត្រឡប់មកដល់គេឃើញមានតែទន្សាយបីក្បាល។ ចូពន្យល់មូលហេតុ? (ធ្លាប់ដាក់ម្តងហើយ |
Category Archives: តើអ្នកដឹងទេ?
IMO 2011
IMO ជាអីគេទៅ??
គណិតវិទ្យាអន្តរជាតិ (IMO: International Mathematical Olympiad) ត្រូវបានបង្កើតឡើងដំបូងបំផុតក្នុងឆ្នាំ
1959 ក្រោមគំនិតផ្តួចផ្តើមរបស់ សាស្រ្តាចារ្យសញ្ជាតិ Rumani ។ ដំបូងឡើយ IMO គឺគ្រាន់តែជាការប្រឡងក្នុង
តំបន់របស់ឧបទ្វីបអឺរ៉ុបតែប៉ុណ្ណោះ ដែលមាន 7 ប្រទេសបានចូលរួមប្រឡង។ ក្រោយមកវាក៏បានក្លាយទៅជាការ
ប្រឡងមួយដែលធំជាងគេផ្នែកគណិតវិទ្យាដោយមានសមាជិកចូលរួមប្រឡងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
និយាយពីប្រទេសកម្ពុជាយើងវិញ ក៏បានក្លាយជាសមាជិកចូលរួមប្រឡង IMO នឹងគេដែរ គឺចាប់តាំងពីឆ្នាំ 2007,
តែលទ្ធផលមិនទាន់បានសំរេចជាផ្លែផ្កាធំដុំនៅឡើយទេ បើធៀបនឹងប្រទេសជិតខាងមាន យួន, សៀមជាដើម
(ចូលមើលលទ្ធផលប្រចាំឆ្នាំ ប្រទេសខ្មែរយើង|ប្រទេសយួន| ប្រទេសសៀម) ដែលនេះអាចថាមកពី
បទពិសោធន៍ទើបចូលប្រឡង រឺអាចមកពីបញ្ហាកម្មវិធីសិក្សារបស់ខ្មែរយើងនៅមិនទាន់ដល់គេ?? 
ដោយឡែកនៅឆ្នាំ 2011 នេះប្រទេសខ្មែយើងបានរៀបចំ
ជ្រើសរើសប្រឡងចំរាញ់បានបេក្ខជន 6 រូបទៅចូលរួមប្រឡង IMO
លើកទី 52 (មើលរូបថតបេក្ខជន កម្ពុជា) នៅប្រទេស
Netherlands នៅ Sporthallen Zuid នាទីក្រុង Amsterdam
ចាប់ផ្តើមនៅថ្ងៃច័ន្ទ និងអង្គារត្រូវនឹងថ្ងៃទី 18 និង 19
ខែកក្កដាឆ្នាំ 2011 ដោយមានសមាជិកចូលរួមទាំងអស់ 105
ប្រទេសចូលរួម (តាមវ៉ិបសាយរបស់ IMO 2011) តែតាមតារាង
រាយនាមប្រទេសដែលចូលរួមមានសរុប 107 ប្រទេស( ចូលមើល
នៅ ទីនេះ) ។
មិនដឹងជាលទ្ធផលនឹងបានល្អរឺទេសំរាប់ខ្មែរយើងនៅឆ្នាំនេះ
តែយ៉ាងណាគឺ ញ៉ុមសូមជួយផ្តល់ជាកំលាំងចិត្ត និងជូនពរឲ្យ
ក្រុមរបស់ប្រទេសយើងសំរេចបានជោគជ័យនាំកិត្តិយសជូនជាតិត្រឡប់មកវិញ គឺកុំឲ្យដូចពាក្យទស្សន៍ទាយ
ពីលទ្ធផលទុកជាមុនមួយចំនួន (ចុចមើល ទីនេះ) ដែលបានវាយតំលៃឲ្យយួន និង សៀមបានចូលក្នុង
លំដាប់កំពូលទាំងដប់ឲ្យសោះ, សាធុ!!!
ខំប្រឺងឡើងក្រុម IMO កម្ពុជា ដើម្បីអនាគតខ្លួនឯង គ្រួសារ
និងប្រទេសជាតិយើង !!
ស្វែងយល់ពីតារា
តើតារាអ្វីដែលធំជាងគេនៅក្នុងពិភពលោកយើងនេះ? សូមមើលវីដេអូខាងក្រោមដើម្បីយល់ដឹងទាំងអស់គ្នា!…
តើធ្លាប់ប្រើសញ្ញានេះទៅកាន់នរណាទេ?? :D
Help me please!..
សូមជួយខ្ញុំផងបានទេ??
សៀវភៅថ្មីដែលញ៉ុមបានបកប្រែគឺជិតសំរេចជារូបរាងហើយ តែចង្រៃយក៎អី ស្រាប់តែ
កម្មវិធីវាយគណិតវិទ្យាដែលញ៉ុមប្រើ គឺ Aurora វាប្រើលែងបាន ( អត់មានប័ណ្ណធានាព្រោះលួចប្រើ Free
) ចឹងហើយបានជាញ៉ុមចង់សូមជំនួយពីបងប្អូន ពូមីងមា នៅ WordPress នេះ គឺជួយប្រាប់ពីការប្រើប្រាស់ Mathtype បន្តិចមកព្រោះលឺគេថាប្រើវាក៏ស្រួលដែរ អាចវាយកូដ Latex បានដូច Aurora សំឡាញ់ញ៉ុមដែរ។ បងប្អូនណាមានបទពិសោធន៍ច្រើនក្នុងការវាយគណិត សូមពន្យល់ញ៉ុមផង បើអាចមានជាសៀវភៅកាន់តែប្រសើរ ដើម្បីញ៉ុមបានបញ្ចប់ការបកប្រែមួយក្បាលនេះ និងបានដាក់ជូនបងប្អូនដោនឡូត Free វិញ
, អរគុណទុកជាមុនសំរាប់ការជួយណែនាំ!..
How to type Latex online!
ចង់ដឹងពីIQ របស់អ្នកទេ? do u want to know about yr IQ?
បើអ្នកចង់ដឹងពីភាពឆ្លាតវៃរបស់អ្នកដល់កំរិតណា សូមសាកល្បងនូវការធ្វើតេស្តខាងក្រោម(ចុចលើតំណភ្ជាប់ខាងក្រោម), ចុចជ្រើសរើសភាសាដែលអ្នកចេះ, រួចចុចយក Start ពីរដង នោះអ្នកនឹងបានឆ្លើយនូវសំនួរទាំង៣៩ ដែលត្រូវឆ្លើយក្នុងរយៈពេល ៤០ នាទី ។ ពេលឆ្លើយរួច, ចុចលើ Menu រួចយក Send អ្នកនឹងបានដឹងពីភាពឆ្លាតវៃរបស់អ្នកថាស្ថិតក្នុងប្រភេទណា
Do you want to know about your IQ ? If so just have a test in the link below then you will know how clever you are ^^ . Just choose the language you know, then press start twice you will get 39 questions to answer in 40 minutes. After you complete all of the questions press Send in the Menu option u will get your IQ result…. enjoy the test na..,
វិធីគុណលេខតាមរបៀបចិន..
វិធីមួយទៀតក្នុងការគុណលេខ , តើអ្នកធ្លាប់ឃើញការគុណលេខតាមរបៀបចិនទេ? បើនៅ តោះមើលវីដេអូខាងក្រោមជាមួយគ្នា វានឹងបង្ហាញអ្នកពី វិធីគុណលេខតាមរបៀបចិន មើលថាតើវាមានភាពរហ័សប៉ុណ្ណា និងងាយអនុវត្ត រឺទេ?
ចុចត្រង់នេះដើម្បីមើល!
វិធីគុណលេខដោយប្រើបន្ទាត់
តើអ្នកធ្លាប់គុណលេខ ដោយប្រើវិធីគូសបន្ទាត់ទេ? បើមិនទាន់ធ្លាប់អនុវត្តន៍ទេ សូមមើលវីដេអូខាងក្រោម វានិងបង្ហាញពីវិធីគុណលេខដោយការគូសបន្ទាត់ ដែលជាវធីគុណមួយងាយស្រួលយល់និងឆាប់រហ័សទៀតផង។

