រូបវិទ្យា

      លំហាត់ថ្ងៃនេះ!

        ១. រថយន្តមួយរត់ពីភូមិ A ទៅ ភូមិ B ដោយល្បឿន v_{1} = 40 km/h ហើយរត់ត្រឡប់ពីភូមិ B ទៅភូមិ A វិញដោយល្បឿន v_{2} = 30km/h ។​ រកល្បឿនមធ្យមរបស់រថយន្តលើចំងាយផ្លូវទៅមក AB , BA នោះ។

        ២. ដុំថ្មមួយដុំត្រូវបានចោលតាមទិសដេកដោយល្បឿន v_{0} = 15m/s ។ គណនាសំទុះផ្គុំប៉ះ និងសំទុះផ្គុំកែងនៃដុំថ្មនោះក្រោយពេលចោលបាន 1 វិនាទី ។

            ចំលើយ

              ១.បើតាង s=AB , t_1 ជារយៈពេលទៅ ,t_2 ជារយៈពេលមក និង \overline{v} ជាល្បឿនមធ្យម​ ​​​

              នោះតាមរូបមន្តល្បឿនមធ្យមគេបាន :

              \overline{v}=\dfrac{s+s}{t_1+t_2}=\dfrac{2s}{\dfrac{s}{v_1}+\dfrac{s}{v_2}}=\dfrac{2}{\dfrac{1}{v_1}+\dfrac{1}{v_2}}=\dfrac{2v_1v_2}{v_1+v_2}

              ជំនួសលេខចូលគេបាន \overline{v}=\dfrac{2.40.30}{40+30}=34,3(km/h)

              ២.​នេះជាចលនាគ្រាប់បាញ់តាមទិសដេក សូមអ្នកអានគូសរូបរួចសង្កេតមើលមុំ \alpha ដែលផ្គុំឡើងដោយល្បឿនរបស់វត្ថុនឹងទិសឈរ

              ឃើញថាវាក៏ជាមុំ​ដែល​ផ្គុំឡើងដោយសំទុះផ្គុំប៉ះនឹងសំទុះ​សរុប(សំទុះទំនាញដី)។

              នៅក្រោយពេលបាញ់បាន t=1s ល្បឿនរបស់វត្ថុតាមទិសឈរកំណត់ដោយ:

              v_y=g.t=9,8.1=9,8m/s

              ពីនោះយើងទាញបាន :

              _សំទុះផ្គុំកែង a_n=g.sin\alpha=\dfrac{g.v_x}{\sqrt{v_x^2+v_y^2}}=\dfrac{9,8.15}{\sqrt{{15}^2+{9,8}^2}}

              a_n=8,2m/s^2

              _សំទុះផ្គុំប៉ះ a_t=g.cos\alpha=\sqrt{g^2-a_n^2}=\sqrt{{9,8}^2-{8,2}^2}

              a_t=5,4m/s^2

              ____________________________
                  ____________________________
                        លំហាត់សំរាប់អ្នក

                          ១.ចំនុចរូបធាតុមួយធ្វើចលនាដោយល្បឿន \vec{v}= \vec{a}.s^\frac{-1}{2}; \vec{a} ជាវ៉ិចទ័រមិនប្រែប្រួល, sជាចំងាយផ្លូវចរបានរបស់ចំនុចរូបធាតុ។ តើចលនារបស់រូបធាតុជាចលនាអ្វី?

                          ២.ចំនុចរូបធាតុមួយចាប់ផ្តើមធ្វើចលនានៅលើរង្វង់មានកាំ R=2m ។ល្បឿនv របស់ចំនុចរូបធាតុអាស្រ័យនឹងចំងាយផ្លូវចរបានs កំណត់ដោយរូបមន្ត v=s^\frac{1}{2}។ ចូរកំណត់មុំ\alpha រវាងសំទុះសរុប\gamma នឹងល្បឿនv របស់ចំនុចរូបធាតុក្រោយរយៈពេល 2s

                          ៣.របារមួយមានប្រវែង l=20cm អាចវិលជុំវិញអ័ក្សដេកមួយកាត់កែងតាមចុងម្ខាងនៃរបារ ។ ដំបូងរបារស្ថិតតាមទិសដេក, ក្រោយមកគេលែងវាឲ្យផ្លាស់ទី។ សំទុះទំនាញដី g=9,8 m/s^2។ រកសំទុះមុំនៃរបារត្រង់ចំនុចណាមួយ រួចកំណត់តំលៃវា ពេលចាប់ផ្តើមលែង និងពេលរបារផ្លាស់ទីកាត់តាមទីតាំងលំនឹង។

                          ៤.ម៉ូលេគុលមួយមានម៉ាស m=4.10^{-23}g ធ្វើចលនាដោយល្បឿន v ហើយទង្គិចខ្ទាតនឹងជញ្ជាំងដោយមុំទ្រេតធៀបនឹងជញ្ជាំងគឺ \alpha=60^0អាំពុលស្យុងនៃកំលាំងមានអំពើលើម៉ូលេគុលគឺ X=4,20.10^{-24}N.s ។ រកល្បឿន v របស់ម៉ូលេគុលនោះ។

                            ចំលើយ

                              ១.កំណត់ប្រភេទចលនារបស់ចំនុចរូបធាតុ:

                              ​ តាមបំរាប់ ល្បឿនរបស់ចំនុចរូបធាតុកំណត់ដោយ \vec{v}= \vec{a}.s^\frac{-1}{2}

                              ​​ ពីនោះគេបាន សំទុះរបស់ចំនុចរូបធាតុកំណត់ដោយ \vec{\gamma}=\dfrac{dv}{dt}=\vec{a}.\dfrac{-1}{2}.s^\frac{-3}{2}

                                ____________________________
                                      បង្កើនចំណេះដឹង

                                        ១.​​ កង់ឡានមួយចាប់ផ្តើមវិលជុំវិញអ័ក្សនឹងមួយកាត់កែងតាមផ្ចិតរបស់វា, មានមុំរង្វិលកំណត់ដោយកន្សោម \phi=t^2(rad) ; ក្នុងនោះt ជារយៈពេល។ ចំនុចA នៅលើកង់ឡាននោះ ក្រោយរយៈពេល 1s មានល្បឿនv=1m/s។ តើសំទុះសរុបនៃចំនុចA ពេលនោះមានតំលៃស្មើប៉ុន្មាន?

                                        ២.មនុស្សម្នាក់ឈរឃ្លាតពីផ្លូវចំងាយa=70m ដើម្បីចាំឡានក្រុង។ ពេលឃើញឡានក្រុងស្ថិតនៅចំងាយពីខ្លួនរបស់គេប្រវែង b=350m គេក៏ចាប់ផ្តើមរត់ទៅកាន់ផ្លូវដើម្បីឡើងឡាន, ដោយដឹងថាឡានក្រុងរត់ដោយល្បឿន v_1=50km/h ចូររកល្បឿនយឺតបំផុតដែលមនុស្សត្រូវរត់ ដើម្បីឲ្យបានឡើងឡានទាន់ល្មមពេលទៅដល់ផ្លូវ។

                                        ៣.អង្គធាតុមួយមានម៉ាស m=100gត្រូវបានបាញ់ឡើងពីចំនុចមួយនៅលើដីដោយល្បឿន v_0=15m/s^2 តាមទិសបង្កើតជាមួយទិសដេកបានមុំមួយ \alpha=40^0 ។រក​ម៉ូម៉ង់ស៊ីនេទិចនៃអង្គធាតុធៀបនឹងចំនុចនៅលើដីនោះត្រង់ទីតាំងខ្ពស់បំផុត។

                                        ៤.វត្ថុមួយត្រូវបានគេគប់តាមទិសឈរពីកំពស់​ h=230m ចុះមកដីដោយល្បឿន v=15m/s។ម៉ាសវត្ថុ m=1kg។ មិនគិតពីកកិតរបស់ខ្យល់, តើវត្ថុនោះអាចចូលទៅក្នុងដីបានជំរៅប៉ុន្មាន ដោយដឹងថាកំលាំងកកិតជាមធ្យមរបស់ដីមានលើវត្ថុនោះមានតំលៃf=12250N ។ទំនាញដី g=9,8m/s^2

                                          ____________________________
                                                ថ្ងៃថ្មី

                                                  ១.រថភ្លើងមួយចាប់ផ្តើមធ្វើចលនាស្ទុះស្មើនៅលើផ្លូវដេកមួយ កាត់មុខអ្នកសង្កេតម្នាក់កំពុងឈរស្របនឹងទូររថភ្លើងទីមួយ ។ ដោយដឹងថាទូរ​

                                                  រថភ្លើងទីមួយឆ្លងកាត់អ្នកសង្កេតក្នុងរយៈពេល t_1=10s, តើទូរទីប្រាំនឹងឆ្លងកាត់មុខអ្នកសង្កេតក្នុងរយៈពេលប៉ុន្មាន? (ចាត់ទុកថា

                                                  ទូរនីមួយៗមានប្រវែងស្មើៗគ្នា)​ ។

                                                  ២.រថភ្លើងពីរមានម៉ាសរៀងគ្នា m_1=10 តោន, m_2=15 តោន, ធ្វើចលនាដោយល្បឿនស្មើគ្នា ។ ក្នុងរយៈពេលដូចគ្នា​

                                                  គេមានអំពើទៅលើរថភ្លើងទាំងពីរដោយកំលាំងហ្វ្រាំង; រថភ្លើងទីមួយមានម៉ាស m_1 រងអំពើនៃកំលាំង F_1,

                                                  រថភ្លើងទីពីរមានម៉ាស m_2 រងអំពើនៃកំលាំង F_2 ។ ចូរជ្រើសរើសចំលើយមួយក្នុងចំលើយខាង​

                                                  ក្រោមដែលអ្នកគិតថាត្រឹមត្រូវដោយបកស្រាយ​ឲ្យបាន​ច្បាស់:

                                                  a) រថភ្លើងទាំងពីរឈប់ដំណាលគ្នាបើ 3F_1=2F_2

                                                  b) រថភ្លើងទាំងពីរឈប់ដំណាលគ្នាបើ 3F_2=2F_1

                                                  c) រថភ្លើងមានម៉ាស m_1 ឈប់មុន

                                                  ​ d) រថភ្លើងមានម៉ាស m_2 ឈប់មុន ។

                                                  ៣.របារស្មើសាច់មួយមានប្រវែង l, មានម៉ាស m ។ ចូរគណនាម៉ូម៉ង់និចលភាពនៃរបារនេះក្នុងករណីខាងក្រោម:

                                                  a) អ័ក្សរង្វិលនៃរបារកាត់កែងតាមផ្ចិតរបារ

                                                  b) អ័ក្សរង្វិលនៃរបារកាត់កែងតាមចុងម្ខាងនៃរបារ

                                                  c) អ័ក្សរង្វិលនៃរបារកាត់តាមផ្ចិតនៃរបារនិងបង្កើតបានមុំ \alpha<\dfrac{\pi}{2}

                                                  d) អ័ក្សរង្វិលនៃរបារស្រប និងស្ថិននៅចំងាយ l ពីរបារ​ ។

                                                  ៤.វត្ថុមួយមានម៉ាស m=0,2kg ត្រូវបានគេគប់ឡើងទៅលើត្រង់នៅកំពស់ h=5m

                                                  ដោយល្បឿន v_0=6m/s

                                                  វត្ថុនោះធ្លាក់ចូលក្នុងដីបានជំរៅ s=5cm ។ មិនគិតពីកំលាំងទប់នៃខ្យល់, ចូរគណនា​​

                                                  កំលាំងកកិតជាមធ្យមរបស់ដីមានទៅលើវត្ថុនោះ ។

                                                    _______________________________
                                                          រូបវិទ្យាថ្ងៃនេះ

                                                            ១.វត្ថុមួយរមៀលលើប្លង់ទ្រេតមួយដែលបង្កើតជាមួយប្លង់ដេកបានមុំ \alpha=45^{0} ។ ពេលរមៀលបានចំងាយចរ s=36,4cm ,

                                                            វត្ថុទទួលបានល្បឿន v=1,6m/s ។ សំទុះទំនាញដីស្មើ 9,8m/s^2 . រកមេគុណកកិតរវាងវត្ថុនឹងប្លង់ទេរ ។

                                                            ២.កាំភ្លើងធំមួយមានម៉ាស M=450kg បាញ់គ្រាប់តាមទិសដេក ។ គ្រាប់កាំភ្លើងមានម៉ាស m=2kg, ល្បឿននៅក្បាលកាណុងគឺ

                                                            v=450m/s, ពេលបាញ់តួកាំភ្លើងធាក់មកខាងក្រោយបានប្រវែង s=45cm ។ គណនាកំលាំងកកិតជាមធ្យមដែលមានអំពើលើកាំ​

                                                            ភ្លើងធំ ។

                                                            ៣.សមីការចលនានៃចំនុចរូបធាតុមួយមានរាង x=3t^2-9t+7 ។ រកខណៈពេលដែលវត្ថុចាប់ផ្តើមវិល ។

                                                            ៤.បង្គោលស្មើសាច់មួយមានកំពស់ h=9m កំពុងស្ថិតនៅទីតាំងឈរ (ជើងបង្គោលសង្កត់ទៅលើដី) ក៏ចាប់ផ្តើមដួលរលំ ។ សំទុះទំនាញដី

                                                            ស្មើ g=9,8m/s^2 ។ រកល្បឿនប្រវែងរបស់ចុងបង្គោលពេលវាប៉ះដី ។

                                                                  ចំនីចុងសប្តាហ៍

                                                                    ១.ស្វ៊ែតាន់ស្មើសាច់មួយមានម៉ាស m=0,5kg,​ រមៀលដោយមិនរអិលដោយល្បឿន​ v=15m/s ទៅបុកនឹងជញ្ជាំងរួចឡងមកវិញ​

                                                                    ដោយល្បឿន v^{'}=12m/s ។ គណនាបរិមាណកំដៅដែលភាយចេញក្នុងពេលទង្គិចនឹងជញ្ជាំងនោះ ។

                                                                    ២.​ចំនុចរូបធាតុមួយធ្វើចលនាអាកម៉ូនិចដោយខួប T=1,8s និងអំព្លីទុត​ a=6,0m​ ។ គណនាល្បឿនរបស់ចំនុចរូបធាតុត្រង់ទីតាំង

                                                                    ដែលអេឡុងកាស្យុង​ x ស្មើ​ \dfrac{1}{2} អំព្លីទុត​ ។

                                                                    ៣.មនុស្សម្នាក់ទាញរទេះមួយមានម៉ាស m=100kg$ ដោយកំលាំងមួយបង្កើតជាមួយទិសដេកបានមុំ \alpha=30^0 ។ មេគុណកកិតរវាង​​​

                                                                    រទេះនឹងផ្លូវរាបស្មើគឺ k=0,23, រទេះផ្លាស់ទីដោយល្បឿនមិនប្រែប្រួល, យក g=10m/s^2 ។​ គណនាកំលាំងទាញនោះ ។

                                                                    ៤.ពីកំពូលភ្នំខ្ពស់មួយ, គ្រាប់ចំពាមមួយត្រូវបានគេបាញ់តាមទិសបង្កើតជាមួយទិសដេកបានមុំ \alpha=30^0 ដោយល្បឿនដើម

                                                                    v_0=450m/s ។ ក្រោយពេលបាញ់បានរយៈពេល t=5s, តើមុំ \varphi រវាងទិសដៅនៃល្បឿនរបស់គ្រាប់នឹងទិសដៅ​​​

                                                                    របស់សំទុះសរុបស្មើប៉ុន្មាន???

                                                                    24 comments on “រូបវិទ្យា

                                                                    1. ទំព័រនេះញុំចូលចិត្តណាស់!!!

                                                                      • អរគុណ គីណាល់ :D ញ៉ុមពិតជាចង់សរសេរផ្នែករូបវិទ្យាឲ្យបានច្រើនដែរ តែវាពិតជាពិបាករកលំហាត់បកប្រែខ្លាំងណាស់ ភាគច្រើនមានតែកម្មវិធីសាកល, ហើយការបកប្រែគឺត្រូវប្រើពេលយូរជាង ការបកលំហាត់គណិតច្រើនណាស់ ចឹងហើយបានជាមិនសូវមានលំហាត់រូបវិទ្យាក្នុងប្លក់របស់ញ៉ុម ។ ចាំមើលពេលណាមានអារម្មណ៍ល្អ គឺនឹងដាក់លំហាត់រូបចែកគ្នាធ្វើលេង :D

                                                                        • ដាក់ឲ្យបានច្រើនមកបង !! :)

                                                                        • ចាំមើលពីរខែអីទៀតសិនណា គីមណាល់ ព្រោះឥឡូវបងបានផ្ញើរតាមមិត្តភ័ក្តិដែលទៅលេងខ្មែរឲ្យគេយកវិញ្ញាសា និងសៀវភៅខ្លះៗ ទៀតមកឲ្យដែរ តែឥឡូវមានតែស្វែងរកតាម google បានសៀវភៅខ្លះៗប៉ុណ្ណឹង :)

                                                                    2. បង!! សុំដាក់លំហាត់រូបវិទ្យាឲ្យបានច្រើន!!

                                                                      • បាន, បងនឹងខំប្រឹង។ តែឥឡូវដូចជារកដកឃ្លាមិនទាន់បានទេ ព្រោះរវល់រឿងបកប្រែសៀវភៅពេក។​ តែបងនឹងឆ្លៀតពេល ហើយប្អូនក៏ត្រូវខំប្រឹងធ្វើដែរណា! តែមិនចឹងទេ គឺបងពិតជាអត់មានអារម្មណ៍ចង់បកប្រែលំហាត់ទេ :D

                                                                    3. បងប្លក់នេះឡូយណាស់ណាស់ណាស់!! អស្ចារ្យមង!!! ហេហេសុំការណែនាំពីល្បង​រៀម​ច្បងផង!!

                                                                      • សួស្តីសិស្សប្អូន :D, រីករាយនឹងណែនាំចំពោះអ្វីដែលបងដឹង :)

                                                                    4. សួស្តីបងប្លក់បងពិតជាឡូយមែន ។​ អរគុណបងដែលសរសេរជាខ្មែរ ។ សុំការណែនាំពីរៀមច្បងផងណា!^^!

                                                                      • អរគុណដែលបានគាំទ្រ ^_^ បងស្វាគមន៍នឹងឆ្លើយរាល់សំនួរដែលប្អូនចង់ដឹង បើបងមានសមត្ថភាពអាចឆ្លើយបាន :D

                                                                    5. សួស្តី បង ប្លក់បងពិតជាពិសេសមែន សូមរៀមច្បងជួយណែនាំខ្ញុំផង!!!^^

                                                                    6. បើបងខ្វះឯកសារម្តេចក៏មិនសួរសកពីខ្ញុំ?

                                                                      • បងខ្លាចថាប៉ោសេងរវល់នឹងការត្រៀមប្រឡងនៅឆ្នាំនេះ ទើបបងអត់ចង់ធ្វើឲ្យខាតពេលប៉ោសេងហ្នឹងណា :D តែបើមានឯកសារច្រើនចែកគ្នាមើលគឺពិតជាប្រសើរណាស់។ ផ្ញើរចូលអ៊ីមែលបង, បងនឹងចែកចាយបន្តនៅប្លក់នេះ, អរគុណទុកជាមុន :)

                                                                    7. អាចជាកំឡុងពេលចូលឆ្នាំខ្មែបានទេ? ជាអំណោយចូលឆ្នាំខ្មែរណោះ!

                                                                      • បាទ, ពេលណាក៏បានដែរ :)

                                                                    8. សូស្ដីបងប្រុស!​ខ្ញុំជាជាសិស្សខ្សោយរូបវិទ្យា ។ តើបងអាចជូយអោយផ្ដល់លំហាត់និងចម្លើយដល់ខ្ញុំផងបានទេ?

                                                                      សូមអគុណ!

                                                                      • សួស្តីប្អូនប្រុស, បងក៏មិនជាពូកែខាងរូបវិទ្យាអីហ្នឹងដែរ, គ្រាន់តែចូលចិត្តរៀន និងចែករំលែកលំហាត់សំរាប់ត្រៀមប្រឡង ពិសេសគឺប្រឡងសិស្សពូកែហ្នឹងតែម្តង, ចំពោះលំហាត់រូប បងត្រូវចំណាយពេលច្រើនក្នុងការគូសរូប និង ពិបាកក្នុងការបកប្រែ និងស្វែងរកលំហាត់ឲ្យត្រូវហ្នឹងកម្មវិធីរបស់ខ្មែរយើងដែរ, ចឹងហើយបានជាបងមិនសូវមានលំហាត់រូបវិទ្យាច្រើន មិនដូចជាគណិតវិទ្យា ដែលស្រួលក្នុងការបកប្រែ និងស្វែងរកឯកសារបន្ថែម, តែបងនឹងខំប្រឹងបន្តទៀត ហើយនឹងចែកចាយលំហាត់ និងចំលើយលំហាត់រូបដែលបងបានបកប្រែហើយនៅទីនេះតែម្តង។ បើប្អូនមានចំងល់ និងចង់ពង្រីកចំនេះដឹងខាងផ្នែករូបវិទ្យា បងគិតថាក្រុមរូបវិទ្យាមួយនេះអាចជួយប្អូនបានៈ https://www.facebook.com/groups/fbphysics/

                                                                    9. សួរស្ដីបងប្រុស! ខ្ញុំបាទជាសិស្សម្នាក់ដែលរៀនមិនចេះសោះ តាំងតែពីថ្នាក់ទីមួយរហូតដល់ថ្នាក់ទី៩។ តែបន្ទាប់ពីខ្ញុំបាទបានមើលសៀវភៅទស្សន:វិទូទើបខ្ញុំបាទបានយល់ច្រើនហើយព្យាយាមចាប់យកមុខវិជ្ជាដែលសំខាន់ៗមកសិក្សា។ តែមុខវិជ្ជាដែលខ្ញុំបាទចូលចិត្តមាន រូប គណិត ជាដើម។ ខ្ញុំជាមនុស្សដែលមានខួរក្បាលស្ពឹកដូច្នេះសូមអោយបងប្រុសជួយដាក់លំហាត់ដែលមានចម្លើយហើយព្យល់អោយបានក្បោះក្បាយផង។សូមអគុណ។

                                                                      • បងនឹងព្យាយាម តែពេលនេះបងបានផ្លាស់ទៅសរសេរនៅក្នុងប្លក់ថ្មីរបស់បងហើយ គឺ
                                                                        http://www.highschoolcam.blogspot.com

                                                                        ប្អូនអាចទៅចូលមើលនៅទីនោះបាន។

                                                                    10. class 11

                                                                    11. សួស្តីបងខ្ញុំជាសិស្សថ្នាក់ទី9ខ្ញុំចង់ចេះរូបវិទ្យាណាស់ តែខ្ញុំចាប់មិនបានសោះ! តើបងមានគន្លះឹអ្វីអាចណែនាំខ្ញុំបានទេ!!!!!

                                                                      • ខ្ញុំចាប់មិនបានសឹងទាំអស់! ខ្ញុំមើលទៅមិនយល់គ្រប់មេរៀន!

                                                                        • ដំបូងប្អូនត្រូវទន្ទេញ និងមើលឲ្យយល់ពីមេរៀនដែលបានរៀនសិន និងចាប់ផ្តើមធ្វើលំហាត់តាមមេរៀននីមួយៗឲ្យបានច្រើន ទាំងក្នុងសៀវភៅពុម្ព និងសៀវភៅផ្សេងៗទៀត
                                                                          រៀបចំពេលវេលារៀនឲ្យបានត្រឹមត្រូវ និងទៀងទាត់។

                                                                    12. សូមបង ជួយpost វិញ្ញាសារូបវិទ្យាBaccII ២០០៩ដល់ ២០១៣ (បើមាន) អរគុណ!

                                                                    Leave a Reply

                                                                    Please log in using one of these methods to post your comment:

                                                                    WordPress.com Logo

                                                                    You are commenting using your WordPress.com account. Log Out / Change )

                                                                    Twitter picture

                                                                    You are commenting using your Twitter account. Log Out / Change )

                                                                    Facebook photo

                                                                    You are commenting using your Facebook account. Log Out / Change )

                                                                    Google+ photo

                                                                    You are commenting using your Google+ account. Log Out / Change )

                                                                    Connecting to %s